ពីនេះ ពីនោះ
ពាក្យ«កំសត់» និង«កម្សត់» អ្នកសរសេរកុំភ័យខ្លាចខុស
× ភ្នំពេញ៖ នៅក្នុងភាសាខ្មែរ ដោយសារមានការវវឌ្ឍ ទើបមានពាក្យខ្លះត្រូវ សរសេរ ម្ដង ជា ព្យាង្គតម្រួត ម្ដងជាព្យាង្គរាយ។ ចំណែកពាក្យខ្លះរហូតមកពេលបច្ចុប្បន្ននេះ ត្រូវសរសេរ ជា ព្យាង្គតម្រួតផង ជាព្យាង្គរាយផង ប៉ុន្តែត្រឹមត្រូវដូចគ្នា។ ចំណែកពាក្យ «កំសត់» និង «កម្សត់» គឺជាពាក្យពីរ ប៉ុន្តែត្រឹមត្រូវ និងមានអត្ថន័យដូចគ្នា។
ពាក្យ«កម្សត់» មានថ្នាក់ពាក្យនាម និង គុណនាម មានន័យថា មនុស្សក្រ, មនុស្សក្រខ្សត់, មនុស្សក្រីក្រលំបាក ឬអាចហៅបានថា មនុស្សកម្សត់។ ពាក្យមួយនេះ ប្រើសំដៅ ដល់ មនុស្សដែលខ្សត់អត់ឃ្លាន មានសុខទុក្ខជាមួយគ្នាៈ គូកម្សត់, មនុស្សនេះកម្សត់ នឹងខ្ញុំ ណាស់។
នៅក្នុងការនិយាយប្រចាំថ្ងៃ គេនិយមនិយាយថា «កម្សត់កម្រ» ដែលពាក្យនេះ មានថា្នក់ ពាក្យជាគុណនាម មានន័យថា ដែលក្រខ្សត់អត់ឃ្លានរងទុក្ខ, រួមសុខទុក្ខជា មួយគ្នា ដោយ នៅស្រុកខ្លួន ឬទៅនៅស្រុកដទៃ ទោះនៅយូរក្ដី ឆាប់ក្ដី ឆ្ងាយក្ដី ជិតក្ដីៈ មនុស្ស កម្សត់ កម្រនឹងគ្នា, មិត្តកម្សត់កម្រ, ប្រពន្ធកម្សត់កម្រ។
ចំពោះពាក្យ«កម្សត់»នេះ សាធារណជន អាចសរសេរជា«កំសត់»ក៏ត្រឹមត្រូវដូចគ្នា៕
ដកស្រង់ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com