ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ប្រើ​ទឹកឃ្មុំ ដើម្បី​សម្រក​ទម្ងន់ (​ងាយ​ធ្វើ ងាយ​បាន​លទ្ធផល​)
24, Oct 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថប្រយោជន៍​របស់​ទឹកឃ្មុំ ដូច​យើង​បានដឹង​ច្រើន​ហើយ ប៉ុន្តែ​មួយ​ក្នុងចំណោម​នោះ​គឺ វា​ក៏​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ​។ បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​សម្រក​ទម្ងន់ អ្នក​ពិតជា​រក​អូស​ប្រទេស​ចង្ក្រានហ្គាស​ហើយ​។​



​ទឹកឃ្មុំ​គឺជា​សារធាតុ​ផ្អែម​បែប​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ ជាពិសេស​វា​នឹងមាន​ប្រយោជន៍​កាន់តែខ្លាំង​ក្នុងការ​បង្ការ​កុំ​ឲ្យ​ធាត់​ជ្រុល​តែម្តង​។ ទឹកឃ្មុំ​មាន​ជីវជាតិ​ច្រើនណាស់​ដូចជា ប្រូតេអ៊ីន ជាតិ​សរសៃ ថាមពល ស្ករ និង​វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត​។​

​វិធី​ប្រើ​ទឹកឃ្មុំ​ដើម្បី​សម្រក​ទម្ងន់​៖

​ទឹកឃ្មុំ និង​តែ​ខ្ញី​
​តែ​ខ្ញី​តែមួយ​មុខ​គឺ​ល្អ​ណាស់​ហើយ​ក្នុងការ​បង្កើន​ការរំលាយ​អាហារ ប៉ុន្តែ​នៅពេល​លាយ​ជាមួយ​ទឹកឃ្មុំ​ទៀត វា​នឹង​ក្លាយទៅជា​ទឹកអម្រឹត​ដ៏​ខ្លាំងក្លា​តែម្តង​។ បើសិនជា​អ្នក​ញ៉ាំ​តែមួយ​កែវ​ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ ២០​នាទី​មុន​បាយ នោះ​វា​នឹង​ជំរុញ​ដល់​ការរក្សា​លំនឹង​របស់​ជាតិ​ស្ករ​ក្នុង​ឈាម រំលាយ​អាហារ​កាន់តែ​ល្អ និង​រំលាយ​ជាតិ​ខ្លាញ់​ទៀត​។​

​ទឹកឃ្មុំ និង​ក្រូចឆ្មារ​
​ទឹកឃ្មុំ​ក៏​អាចជួយ​សម្រក​ទម្ងន់​បាន​នៅពេល​អ្នក​ញ៉ាំ​វា​ជាមួយ​ទឹកក្រូច​ឆ្មា និង​ទឹក​ក្តៅ​ឧណ្ហៗ​។ មនុស្ស​ភាគច្រើន​ញ៉ាំ​ភេសជ្ជៈ​បែបនេះ​នៅពេល​ចាប់ផ្តើម​ថ្ងៃ​ថ្មី ឬ​ព្រឹក​ឡើង​ដើម្បី​ភ្ញោ​ច​ដល់​ការ​សម្រក​ទម្ងន់​តែម្តង​។ ភេសជ្ជៈ​នេះ​នឹង​ទៅ​រំលាយ​ជាតិ​ខ្លាញ់​ទៅជា​ថាមពល​ដើម្បី​ប្រើប្រាស់ និង​ទទួលបាន​សុខភាព​កាន់តែ​ល្អ​ផង​។​

​ទឹកឃ្មុំ និង​ទឹក​ក្តៅ​ឧណ្ហៗ​
​ជាធម្មតា ខ្លាញ់​រាងកាយ​ដែល​សល់ វា​នឹង​ប្រមូលផ្តុំ​គ្នាច្រើន​ទៅៗ និង​បង្ក​ការឡើង​ទម្ងន់​។ ប៉ុន្តែ ទឹកឃ្មុំ​ត្រូវបាន​គេ​អះអាងថា មាន​សមត្ថភាព​រំលាយ​ជាតិ​ខ្លាញ់​ដែល​នៅសល់ ហើយ​នៅពេល​ខ្លាញ់​នេះ​ត្រូវបាន​រំលាយ​ទៅជា​ថាមពល អ្នកនឹង​ស្រក​ទម្ងន់​បាន​បន្តិច​ម្តងៗ​ជាមិនខាន​។​

​ទឹកឃ្មុំ​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា ជួយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ល្អៗ​ក្នុង​រាងកាយ និង​ជួយ​កាត់បន្ថយ​សម្ពាធ​បេះដូង​សរសៃឈាម​ដែរ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​អ្នក​សម្រក​ទម្ងន់ ហើយ​មាន​សុខភាព​ល្អ​ទៀត​។​

​តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ទឹកឃ្មុំ​ប្រហែល​មួយ​ស្លាបព្រា​បាយ​រាល់ថ្ងៃ ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​ចំណុះ​ល្មម​មួយ ពិតជា​អាច​ភ្ញោ​ច​ដល់​ការ​សម្រក​ទម្ងន់​បាន​។​

​ថ្វីបើ​ទឹកឃ្មុំ​គឺជា​អាហារ​ដ៏​មាន​ប្រយោជន៍​មែន​ក៏ដោយ ប៉ុន្តែ​យក​ល្អ​គួរតែ​ជ្រើសរើស និង​ទិញ​ទឹកឃ្មុំ​ដែល​សុទ្ធ​ល្អ​ដែរ ដើម្បី​ចៀសវាង​ផល​រំខាន​នៃ​ផលិតផល​ក្លែងក្លាយ ឬ​មិន​សុទ្ធ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com