ពីនេះ ពីនោះ
ខុង ជឺ៖ ​​​​មន្ត្រី​មាន​​​​​​សមត្ថភាព​​​​​ តែ​គ្មាន​​​​​គុណធម៌​​​​ ​​​​ជា​មន្ត្រី​គ្រោះ​​​ថ្នាក់
09, Sep 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ

​អត្ថបទ​ដកស្រង់​ចេញពី​សៀវភៅ​ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​រក្សា​សិទ្ធិ​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Minds Book ។​



​ក្សត្រ​អាយ​កុង​ទ្រង់​មានបន្ទូល​សួរ​ខុង ជឺ អំពី​វិធី​ប្រើ​មនុស្ស​។​

​ខុង ជឺ ក្រាបទូល​ថា «​សូម​ឲ្យ​តែងតាំង​ដំឡើង​បុណ្យស័ក្តិ​ឲ្យ​សមរម្យ​ទៅតាម​សមត្ថភាព ប្រយ័ត្ន​មនុស្ស​អន់​ចរិត  មាត់​ពូកែ​ចូលចិត្ត​អួតអាង ពូកែ​និយាយ​បំប៉ោង និយាយ​ប៉ប៉ាច់ប៉ប៉ោច លោភលន់ មិនចេះ​ស្កប់ស្កល់​។ ពួក​មនុស្ស​ទាំងនេះ និយាយបាន​ពិ​រោះ​ស្តាប់​ណាស់ ប៉ុន្តែ​ចរិត​ពិត​របស់គេ​គឺជា​មនុស្ស​ធុន​អន់ អ​ត្មា​និយម ចូលចិត្ត​បង្ក​ឲ្យ​មានការ​បែកបាក់​ចលាចល​នោះឯង​។ មនុស្ស​និយាយ​ច្រើន​ចូលចិត្ត​អួតអាង គឺជា​មនុស្ស​កម្រិត​ទាប មានគំនិត​កេងប្រវ័ញ្ច បន្លែបន្លំ​ឥត​រើសមុខ​»​។​

​ខុង ជឺ បន្តថា​៖ «​ដង​ធ្នូ​ត្រូវ​មើល​ក្រយៅ​សាច់​ឈើ (​ថា​ត្រង់ ឬ​វៀច​) ជាមុន ចាំមើល​ពី​ភាពរឹងមាំ​តាម​ក្រោយ​។ អាជានេយ្យ​ត្រូវ​មើល​អំពី​ការ​ផ្សាំង​ជាមុន​ថា តើ​វា​សាំង​ដល់​កម្រិតណា រួច​ចាំមើល​ពី​ភាព​សង្ហា និង​កម្លាំង​របស់​វា​។ រីឯ​នាម៉ឺន​មន្ត្រី ត្រូវ​មើល​មើល​ពី​គុណធម៌ និង​ការប្រព្រឹត្តិ​ជាមុន រួច​ចាំ​ពិនិត្យ​អំពី​សមត្ថភាព​តាម​ក្រោយ​។ មនុស្ស​គ្មាន​គុណធម៌ មានតែ​សមត្ថភាព ច្រើនតែ​ជាម​នុស្ស​ដែល​គ្រោះថ្នាក់​បំផុត មិន​ខុសពី​ឆ្កែព្រៃ ឬ​ជា​ឆ្កែចចក​នោះទេ​។ ចូរ​កុំ​ជ្រើសរើស​មក​ប្រើ​ជាដាច់ខាត​»៕


© រក្សាសិទ្ធិដោយ thmeythmey.com