កីឡាជាតិ
ជាតិ
ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​នៅ​ឋានសួគ៌​បូកគោ​ទទួលបាន​ការទា​ក់​ទាញ​ជាង​ឆ្នាំមុន​
25, Oct 2016 , 9:21 am        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​លើក​ទី​៣​នៅលើ​កំពូល​ភ្នំបូកគោ ដែល​ធ្វើឡើង​ដើម្បី​មនុស្សធម៌​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆ្នាំនេះ​ទទួលបាន​ការទាក់ទាញ​ខ្លាំង​ជាង​ឆ្នាំមុន ដោយ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ប្រមាណ​ជាជាង​១​ពាន់​នាក់​ចូលរួម​។ អត្ត​ពលិកម​ក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ទាំងនេះ​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​, ១០​គីឡូម៉ែត្រ​, ៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។​



​បើ​យោងតាម​លោក កែវ សិ​ដ្ឋ ប្រធាន​ផ្នែក​លក់​ផ្នែក​លក់​ប្រចាំ​សណ្ឋាគារ​សុខា​ការប្រកួត​ពាក់កណ្តាល​ម៉ារ៉ាតុន​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ទាំងអស់​ចំនួន​ជាង​១​ពាន់​នាក់ ខណៈ​ឆ្នាំមុន​មាន​ត្រឹមតែ​ជាង​៨០០​នាក់​ប៉ុណ្ណោះ​។​អត្ត​ព​លិ​ក​ទាំងនេះ​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​, ១០​គីឡូម៉ែត្រ​, ៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។



​លោក​បាន​ឲ្យ​ដឹង​ទៀតថា ព្រឹត្តិការណ៍​រត់ប្រណាំង​ដើម្បី​មនុស្សធម៌​មួយ​នេះ​កាលពី​ឆ្នាំមុន​បាន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​៤​ពាន់​ដុល្លារ ខណៈ​ឆ្នាំនេះ​លោក​រំពឹងថា នឹង​អាចជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ច្រើន ឬ​ស្មើ​កាលពី​ឆ្នាំមុន​។ លោក​បាន​បញ្ជាក់ទៀតថា ស​ណ្ឋា​រ​គារ​សុខា មាន​គម្រោង​រៀបចំ​ការរត់​ប្រណាំង​បែប​មនុស្សធម៌​នេះ​ឲ្យ​លើស​ពីមួយ​ក្នុង​១​ឆ្នាំ​។

​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​១​ថ្ងៃ​ការប្រកួត​នេះ​បានបញ្ចប់​យ៉ាង​ជោគជ័យ និង​រកឃើញ​ម្ចាស់​ជើងឯក​ប្រចាំ​វិញ្ញាសា​នីមួយៗ​។ ក្នុងនោះ​វិញ្ញាសា​ពាក់កណ្តាល​ម៉ា​រ៉​តុ​ន​ផ្នែក​បុរស​ម្ចាស់​ជើងឯក​បាន​ទៅ​កីឡាករ ម៉ា វី​រ៉ូ មកពី​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ឬ​ឯ​លេខ​២​បាន​ទៅ​កីឡាករ Brendon Thoma និង​លេខ​៣​បាន​ទៅ Brang Yuhana​។



​ផ្នែក​នារី​ម្ចាស់​ជើងឯក​បាន​ទៅ​កីឡាការិនី​Jill Hamill ខណៈ​លេខ​២ Lois Jean wood ward និង​លេខ​៣ Alli Phillips​។ វិញ្ញាសា​១០​គីឡូម៉ែត្រ​ផ្នែក​បុរស​ម្ចាស់​ជើងឯក​បាន​ទៅ​កីឡាករ គៀង សាម៉ន ឬ​ឯ​លេខ​២​បាន​ទៅ Neil Burns និង​លេខ​៣​បាន​ទៅ​កីឡាករ ហ្វុ​ង យ៉ាន ជនជាតិ​បារាំង​សញ្ជាតិ​ខែ្មរ​។ ផ្នែក​នារី​កីឡាការិនី ហេង ម៉ី​ជូ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ឬ​ឯ Tara Whelan បាន​លេខ​២ និង​លេខ​៣​បាន​ទៅ គង់ សូ​ភី​ធីតា​។ 

​វិញ្ញាសា​៥​គីឡូម៉ែត្រ​ផ្នែក​បុរស​ម្ចាស់​ជើងឯក​បាន​ទៅ​កីឡាករ ពៅ ហុក ឬ​ឯ​លេខ​២ ចាន់ សៀវ​ខុង និង​លេខ​៣​បាន​ទៅ​កីឡាករ ឆេង មករា​។ ចំណែក​វិញ្ញាសា​៣​គីឡូម៉ែត្រ​ម្ចាស់​ជើងឯក​បាន​ទៅ​កីឡាករ លី អា​សៀត លេខ​២ យូ​ប រ៉ាំ​លី និង​លេខ​៣ ថៃ សុគន្ធ​៕  






Tag:
 ម៉ារ៉ាតុន​
  ឋានសួគ៌​បូកគោ
© រក្សាសិទ្ធិដោយ thmeythmey.com