Ballon d'Or៖ Mahrez និង Vardy ក៏​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ទាំង​៣០​នាក់​ដែរ​
កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d'Or៖ Mahrez និង Vardy ក៏​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ទាំង​៣០​នាក់​ដែរ​
25, Oct 2016 , 11:11 am        
រូបភាព
​ខ្សែប្រយុទ្ធ Jamie Vardy និង​ខ្សែបម្រើ  Riyad Mahrez របស់​ក្រុម Leicester City បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ក្នុង​បេក្ខភាព​ទាំង​៣០​នាក់​ចុងក្រោយ ដើម្បី​ដណ្តើមពាន​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក Ballon d'Or ប្រចាំឆ្នាំ​២០១៦​នេះ​។​


 
Vardy និង Mahrez បាន​ជួយ​ឲ្យ​ក្រុម Leicester ដែលមាន​សេដ្ឋី​ជា​ជនជាតិ​ថៃ​ជា​ម្ចាស់​នោះ ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស Premier League លើកដំបូង​ក្នុង​រយៈពេល​១៣២​ឆ្នាំ​កាលពី​រដូវ​កាល​មុន ហើយ​នេះ​ក៏​ជា​លើកដំបូង​ផងដែរ ដែល​មិត្ត​រួម​ក្រុម​ទាំងពីរ​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​នេះ​។​
 


​រីឯ​តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​ច្រើនដង​ហើយ​នោះ​ក៏​ជាប់​ក្នុង​ជម្រើស​ទាំង​៣០​នាក់​នេះដែរ​។ 
​សម្រាប់​ខ្សែបម្រើ​មុត​ស្រួច Ronaldo ដែល​ជួយ​ឲ្យ Real Madrid ឈ្នះ​ជើងឯក Champions League និង​នាំ​ឲ្យ​ព័រ​ទុយ​ហ្គា​ល់​លើក​ពាន Euro លើកដំបូង​នោះ​ា ត្រូវបាន​គេ​មើលឃើញថា​មាន​ភាគរយ​ច្រើន​ដែល​អាច​ឈ្នះ​ពាន​ង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ Ballon d'Or ឆ្នាំ​២០១៦​នេះ​។​
 
​បេក្ខភាព​ចុងក្រោយ​ដែល​ត្រូវ​បង្ហាញខ្លួន​លើ​វេទិកា​ប្រជែង​ពាន Ballon d’Or រួមមាន​៖
Sergio Aguero (Manchester City), Pierre-Emerick Aubameyang (Borussia Dortmund), Gareth Bale (Real Madrid), Gianluigi Buffon (Juventus), Cristiano Ronaldo (Real Madrid), Kevin de Bruyne (Manchester City), Paulo Dybala (Juventus), Diego Godin (Atletico Madrid), Antoine Griezmann (Atletico Madrid), Gonzalo Higuain (Juventus), Zlatan Ibrahimovic (Manchester United), Andres Iniesta (Barcelona), Koke (Atletico Madrid), Toni Kroos (Real Madrid), Robert Lewandowski (Bayern Munich), Hugo Lloris (Tottenham Hotspur), Riyad Mahrez (Leicester City), Lionel Messi (Barcelona), Luka Modric (Real Madrid), Thomas Muller (Bayern Munich), Manuel Neuer (Bayern Munich), Neymar (Barcelona), Dimitri Payet (West Ham), Pepe (Real Madrid), Paul Pogba (Manchester United), Rui Patricio (Sporting Lisbon), Sergio Ramos (Real Madrid), Luis Suarez (Barcelona), Jamie Vardy (Leicester City), Arturo Vidal (Bayern Munich)៕
 

Tag:
 Ballon d\'Or
  Leicester City
© រក្សាសិទ្ធិដោយ thmeythmey.com