ពីនេះ ពីនោះ
ខុង​ជឺ​៖ ភ្លើង​ឆេះ​ក្រោលសេះ​
25, Oct 2016 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថាន Mind Books​។​



​ខុង​ជឺ ជា​សេនាបតី​យុត្តិធម៌​នៃ​នគរ​លូ​។ ថ្ងៃមួយ​ស្រាប់តែ​កើតមាន​ភ្លើង​ឆេះ​នៅ​នឹង​ក្រោលសេះ​ហ្លួង​។ ខុង​ជឺ​ក៏​ប្រញាប់​មើលទៅ​កន្លែងកើតហេតុ ហើយ​ពេល​មាន​អ្នកណា​មកជួយ​ពន្លត់ភ្លើង គាត់​ក៏​គោរព​ថ្លែងអំណរគុណ​។​

​ជឺ​កុង សួរថា ហេតុអ្វី​ចាំបាច់​ត្រូវគោរព​ថ្លែងអំណរគុណ​?

​ខុង​ជឺ ឆ្លើយថា​៖ «​អ្នក​មកជួយ​ពន្លត់ភ្លើង គឺ​ស្មើនឹង​មកជួយ​សង្គ្រោះ ឬ​យ៉ាងហោចណាស់​ក៏​មក​សាកសួរ​ដោយ​ក្តី​ព្រួយបារម្ភ​ម្យ៉ាងៗ​ដែរ​។ យើង​ជា​អ្នកទទួលខុសត្រូវ​ក្នុង​ច្បាប់ទម្លាប់​បវេណី ហេតុនេះ​គួរតែ​សម្តែង​គារវៈ អរគុណ​ចំពោះ​ពួកគេ​គ្រប់គ្នា​»​។​


Tag:
 ខុង​ជឺ
© រក្សាសិទ្ធិដោយ thmeythmey.com