ព័ត៍មានសុខភាព
សុខភាព៖ ញ៉ាំកាហ្វេច្រើន ធ្វើឲ្យស្រុញកំពស់ដែរទេ?
×
ខ្ញុំជាមនុស្សចូលចិត្តញ៉ាំកាហ្វេណាស់ ប៉ុន្តែ ខ្ញុំលឺគេថា ញ៉ាំកាហ្វេច្រើន អាចបណ្តាលឲ្យអត់លូតកំពស់។ តើវាពិតដែរទេ?
កាហ្វេ មិនធ្វើឲ្យកម្ពស់ជាប់គាំងឡើយ បើសិនជាអ្នកស្ថិតក្នុងវ័យលូតកំពស់នោះ។ ប៉ុន្តែ កាហ្វេមានជាតិកាហ្វេអ៊ីន ដែលភ្ញោចទៅប្រព័ន្ធសរសៃប្រសាទកណ្តាលធ្វើការច្រើន។ សម្រាប់មនុស្សភាគច្រើន ការញ៉ាំកាហ្វេមួយទៅពីរពែងក្នុងមួយថ្ងៃ គឺមិនមានអ្វីគ្រោះថ្នាក់ឡើយ។ ប៉ុន្តែ បើសិនជាអ្នកញ៉ាំវាច្រើន ជាពិសេស មានជាតិកាហ្វេអ៊ីនច្រើនពេកនោះ វាគួរតែដល់ពេលកាត់បន្ថយវិញ។ ព្រោះកាលណាក្នុងខ្លួនមានកាហ្វេអ៊ីនច្រើន អាចបណ្តាលឲ្យថប់អារម្មណ៍ និងវិលមុខ ព្រមទាំងរំខានដល់ដំណេកធម្មតាបានទៀតផង។
បើសិនជាអ្នកសម្រេចចិត្តកាត់បន្ថយ ឬឈប់ញ៉ាំកាហ្វេ ចូរធ្វើវាបន្តិចម្តងៗ។ ការបញ្ឈប់ភ្លាមៗអាចបណ្តាលឲ្យអ្នក មានអាការៈមិនស្រួលខ្លះដែរ ដូចជា ឈឺក្បាល ឆេវឆាវ និងអស់កម្លាំង។
យកល្អ គួរតែពិគ្រោះជាមួយគ្រូពេទ្យផង បើសិនជាអ្នកចង់បញ្ឈប់ ឬកាត់បន្ថយការញ៉ាំកាហ្វេ។ ជាតិកាហ្វេអ៊ីន អាចបណ្តាលឲ្យកើតជាបញ្ហាច្រើន ដល់អ្នកដែលមានបញ្ហាបេះដូង ឬកំពុងតែប្រើថ្នាំព្យាបាលជំងឺ។ ក្រៅពីនេះ វាក៏ជាដើមហេតុនាំឲ្យអ្នក ឈឺក្បាលបែបប្រកាំងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com