ពីនេះ ពីនោះ
កំណាព្យ៖ ទូក​-​ង​កេរ​ឪ​!
27, Oct 2016 , 9:44 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ប​ថ្យា​វត្ដ​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!
 
 
-​ផ្ទោង​ផ្ទក់​ចាប់​ខ្វល់​ត្រូវ​ខ្យល់​ពី​ជើង​
​កត្តិក​ស្រុក​យើង​ស្រូវ​ស្រែ​លេងខ្លួន​
​ស្នូរ​ស្គរ​ឆៃយ៉ាំ​ផ្តាំ​ប្រាប់​នឹមនួន​
​ឲ្យ​ពៅ​ត្រៀមខ្លួន​ទៅលេង​អុំទូក​។​


 
-​លើក​មុន​ទូក​យើង​ធ្លាប់​ឈ្នះ​ភ្លឹក​ភ្លូក​
​អូន​ឈរ​ក្បាលទូក​រេ​រាំ​បញ្ជា​
​កីឡាករ​ខ្លាំង​ចិត្ត​តាំង​គ្រប់គ្នា​
​មិន​ថយ​រួញរា​ប្តេជ្ញា​យកឈ្នះ​។​
 
-​ទូក​-​ង​មាន​ជ័យស្រី​ស្រស់​តេជះ​
​យើង​រួមគ្នា​ឈ្នះ​លេខ​១​ជាថ្មី​
​ឈ្នះ​ឆ្នាំនេះ​ទៀត​នោះ​ភូមិ​យើង​ល្បី​
​ប្រឹង​ទាំងប្រុស​ស្រី​កុំបី​ឲ្យ​ភ្លាត់​។​
 
-​ហាត់​សម​ឲ្យ​ខ្លាំង​ត្រៀម​ច្បាំង​ឲ្យ​ស្ទាត់​
​បារមី​ក្នុង​វត្ត​ចាំ​ជួយ​ផងដែរ​
​គេ​មិនអាច​ផ្តួល​យើង​បើ​ពូកែ​
​ទូក​ស្និទ្ធស្នាល​ស្នេហ៍​ទូក​ថែ​កេរ​ឪ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com