ជាតិ
EDC ផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី រយៈពេល ៣ថ្ងៃ នៅតំបន់មួយចំនួនជាយរាជធានីភ្នំពេញ
× ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ ២៨ និងថ្ងៃទី៣០ ខែតុលានេះ។ ការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី ដោយសារការជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញដែលបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ នេះបើផ្អែកតាមហ្វេសប៊ុកផ្លូវរបស់អគ្គិសនីកម្ពុជា។
បើផ្អែកតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចាប់ពីម៉ោង ៩ព្រឹក ដល់៥ល្ងាចនាថ្ងៃទី ២៧ តុលានេះ អគ្គិសនីកម្ពុជា បានផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ តាមតំបន់មួយចំនួនដូចជា តំបន់ភ្លើងលេខ ប.ត២៩៥, P៨៤៥ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ តំបន់ភ្លើងលេខ P១៦៦១ ស្ថិតនៅភូមិត្រពាំងសំព័រ សង្កាត់គោករងា ខណ្ឌព្រែកព្នៅ។
តំបន់ភ្លើងមួយចំនួន ស្ថិតនៅភូមិទ្រា ភូមិទ្រា១ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងតំបន់មួយចំនួននៅតាមបណ្ដោយផ្លូវជើងឯក ចាប់ពីភូមិសំបូរ សង្កាត់ដង្កោ រហូតដល់ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។ តំបន់ភ្លើងមួយចំនួនទៀត នៅភូមិតាងៅ ភូមិតាងៅកណ្ដាល ភូមិតាងៅក្រោម ភូមិបឹងឈូក ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្រាប់ថ្ងៃទី ២៨ ខែតុលា EDC បានផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីចាប់ពីម៉ោង ៩ព្រឹក ដល់១២រសៀល នៅតំបន់ភ្លើងលេខ ប.ត២៩៥ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងតំបន់ភ្លើងមួយចំនួនក្នុងភូមិតាងួន១ ភូមិតាងួន២ ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិដំណាក់ធំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងតំបន់ភ្លើងមួយចំនួនទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីសង្កាត់គីឡូម៉ែត្រលេខ៦ រហូតដល់សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបន្ថែមទៀតថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៦ ចាប់ពីម៉ោង៩ព្រឹក ដល់១២រសៀល EDC នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងលេខ ប.ត ០២៧ ស្ថិតនៅតាមបណ្ដោយផ្លូវវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងតំបន់ភ្លើងលេខPT១០១២ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។ សម្រាប់តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិក ភូមិខ១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងតំបន់ភ្លើងស្ថិតនៅភូមិសំបួរ ភូមិតាឡី ភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ៕
Tag:
អគ្គិសនីកម្ពុជា
EDC
© រក្សាសិទ្ធិដោយ thmeythmey.com