ពីនេះ ពីនោះ
ខុង​ជឺ​៖ វិញ្ញូ​ជន​គ្មានអ្វី​ត្រូវ​ព្រួយ មនុស្ស​ល្ងង់​ដេក​ព្រួយ​រាល់ថ្ងៃ​
28, Oct 2016 , 12:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថាន​បោះពុម្ព Mind Books​។​



​ជឺ​លូ សួរ​ខុង​ជឺ ថា «​តើ​វិញ្ញូ​ជន​មាន​ក្តី​ព្រួយបារម្ភ​ដែរឬទេ​?»

​ខុង​ជឺ គ្រវីក្បាល​ឆ្លើយថា​៖«​គ្មានទេ​! វិញ្ញូ​ន​ជន​ដែល​កំពុង​ប្រឹងប្រែង​សិក្សា​មិនទាន់​ចប់សព្វគ្រប់​នៅឡើយ បើ​គ្រាន់តែ​ជក់ចិត្ត​ដិតអារម្មណ៍​នឹង​ការសិក្សា ក៏មាន​សេចក្តីសុខ​រួចទៅហើយ ទម្រាំ​តែ​យល់ដឹង​កាន់តែ​ជ្រៅជ្រះ គេ​ក៏​កាន់​តែមាន​បីតិ​សោមនស្ស​ខ្លាំង​ជាង​មុន​ទៅទៀត​… ការខិតខំ​បំពេញ​កិច្ច​សិក្សា គឺជា​ភារកិច្ច​ដែលជា​ក្តី​ប្រណិធាន​ពេញ​មួយជីវិត​របស់​វិញ្ញូ​ជន ដែល​ពុំមាន​ភ្លេចខ្លួន សូម្បីតែ​ខណៈពេល​ណាមួយ​ឡើយ​! ទើប​មាន​តំណាល​ត​គ្នា​ថា វិញ្ញូ​ជន​នឹងមាន​សេចក្តីសុខ​អស់​មួយជីវិត គ្មានអ្វី​ព្រួយបារម្ភ​សូម្បីតែ​ខណៈពេល​ណាមួយ​។ ចំណែក​មនុស្ស​ល្ងង់​បែរជា​ផ្ទុយគ្នា​ទៅវិញ​… ចិត្ត​របស់គេ​ពោរពេញ​ដោយ​ក្តី​លោភលន់​។ កាល​នៅ​មិនទាន់មាន គេ​ព្រួយបារម្ភ​ជានិច្ច ខ្លាច​មិនមាន លុះ​ពេល​មានបាន​ហើយ គេ​ខ្លាច​អ្នកដទៃ​មក​ដណ្តើម​។ ហេតុនេះហើយ ទើប​គេ​ត្រូវ​ព្រួយបារម្ភ​ជា​រៀងរាល់ថ្ងៃ រកក្តី​សុខ​តែ​បន្តិច​ក៏​មិន​បានដែរ​»​។​


Tag:
 ​ខុង​ជឺ​
© រក្សាសិទ្ធិដោយ thmeythmey.com