កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ មុន​សម្ពោធ​ផ្លូវការ ខេត្តកំពត​ទទួល​មេដាយ​នាំ​មុខគេ​
28, Oct 2016 , 2:17 pm        
រូបភាព
មុន​បើក​កម្ម​វិធីប្រកួត​ជា​ផ្លូវការ​នៃ​ការប្រកួត​កីឡា​ជាតិ​លើកទីមួយ​ក្រោម​អធិបតីភាព សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រុមកីឡា​មកពី​ខេត្តកំពត​កំពុង​ទទួលបាន​មេដាយ​នាំមុខគេ​បណ្តោះអាសន្ន​ដោយ​ទទួលបាន​មេដាយមាស​៤ និង​សំរិទ្ធ​២ ។​



​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២៨ ខែតុលា​នេះ ក្រុមកីឡា​មកពី​ខេត្តកំពត​បានទទួល​មេដាយ​នាំមុខគេ​ក្នុងចំណោម​រាជធានី ខេត្ត​ទាំង ២៤ ដោយ​ទទួលបាន​មេដាយ មាស​៤ និង​សំរិទ្ធ​២ ដែល​តាម​ពីក្រោយ​ដោយ​ក្រុមកីឡា​មកពី​រាជធានី​ភ្នំពេញ និង ខេត្ត​ព្រះសីហនុ​។

​បណ្តា​រាជធានី​ខេត្ត​ផ្សេងៗ​រួមមាន រាជធានី​ភ្នំពេញ បាន​មេដាយមាស​២ ប្រាក់​៥ សរុប​៧, ខេត្ត​ព្រះសីហនុ បាន​មាស​២ ប្រាក់​២ សំរិទ្ធ​២ សរុប​៦, ខេត្តតាកែវ មាស​២, ខេត្តសៀមរាប មាស​១ ប្រាក់​១ សំរិទ្ធ​៤ សរុប​៦, ខេត្តកណ្តាល មាស​១ ប្រាក់​១ សំរិទ្ធ​១ សរុប ៣, ខេត្តមណ្ឌលគិរី មាស​១ ប្រាក់​១ សំរិទ្ធ​១ សរុប ៣, ខេត្តបាត់ដំបង ប្រាក់​១ សំរិទ្ធ​៤ សរុប​៥, ខេត្តស្ទឹងត្រែង ប្រាក់​១, ខេត្តព្រៃវែង ប្រាក់​១, ក្រសួងការពារជាតិ សំរិទ្ធ​១​។

​សូមបញ្ជាក់ថា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ជា​ព្រឹត្តិការណ៍​កីឡា​ជាតិ​ប្រវត្តិសាស្ត្រ ប្រារព្ធ​ធ្វើឡើង នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ចាម ដោយមាន​កីឡា​ចំនួន ១៥​ប្រភេទ ត្រូវជា​១៨៩​វិញ្ញាសា និង​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រមាណ ២៦៣៧​នាក់​៕






Tag:
 កីឡា​ជាតិ​លើក​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com