ជាតិ
បទសម្ភាសន៍
សង្គមជាតិ
និស្សិត រិ​ទ្ធិ​កុរ បង្កើត​ល្បែង DOYDOY លើកទឹកចិត្ត​កុមារ​ឲ្យ​រៀន​ជំនាញ STEM ​
07, Nov 2016 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ យុវជន ឯម ច័ន្ទ​រិ​ទ្ធិ​កុរ បាន​បង្កើត​ឧបករណ៍​សម្រាប់​កុមារ​លេង បែប​វិទ្យាសាស្ត្រ​ហៅថា DOYDOY ។ យុវជន​វ័យ ២០​ឆ្នាំ​រូបនេះ បង្កើត​គំនិត​ច្នៃ​ឧបករណ៍​ក្មេង​លេង​នេះ​ឡើង ក្រោយពី​លោក​ទទួលបាន​បណ្តុះបណ្តាល ជំនាញ​ខ្លី​រយៈពេល ២​ខែ ជាមួយ​ទីភ្នាក់ងារ​អាមេរិក USAID ក្នុង​កម្មវិធី Think Global Make Local ។​



និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស នៃ​វិទ្យាស្ថាន​ភាសាបរទេស (IFL) ឯម ច័ន្ទ​រិ​ទ្ធិ​កុរ​ ចង់​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលយក​គំនិត​រប​ស់​ខ្លួន បញ្ជូន​ក្នុង​កម្មវិធីសិក្សា​របស់​កុមារ​តាម​សាលារៀន​ផងដែរ ដោយ​លោក​ជឿជាក់ថា វា​អាច​បណ្តុះ​គំនិត​ក្មេង​ឲ្យ​ចូលចិត្ត​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​៕

សូម​អញ្ជើញ​ទស្សនា​វិ​ដេ​អូ​ពី​កម្មវិធី «​ថ្មីៗ​៣​នាទី​» ដូចតទៅ​៖



Tag:
 DoyDoy
  STEM
  ល្បែងក្មេង
  វិទ្យាសាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com