កីឡាអន្តរជាតិ
អន្តរជាតិ
CR7៖ ​១០​ឆ្នាំ​ទៀត​ទើប​ខ្ញុំ​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​
08, Nov 2016 , 12:19 pm        
រូបភាព
​តារា​ឆ្នើម Cristiano Ronaldo បាន​និយាយថា​រូបគេ​អាច​លេង​បាល់​បាន​១០​ឆ្នាំ​ទៀត មុននឹង​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ បន្ទាប់ពី​បន្ត​កិច្ចសន្យាថ្មី​ជាមួយ Real Madrid ដល់​ឆ្នាំ​២០២១​។



 
​ខ្សែប្រយុទ្ធ​ឆ្នើម អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣១​ឆ្នាំ​រូបនេះ នឹង​បញ្ចប់​កុងត្រា នៅ Real ឆ្នាំ​២០១៨​ខាងមុខ ប៉ុន្តែ​ត្រូវ​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ ចុះ​កិច្ចព្រមព្រៀង​បន្ត​កិច្ចសន្យា​ថ្មី​រហូតដល់​ឆ្នាំ​២០២១​ឯណោះ​។

​ក្រោយ​បន្ត​កិច្ចសន្យា​ថ្មី នៅ​ទឹកដី Santiago Bernabeu ដល់​ឆ្នាំ​២០២១នោះ CR7 បាន​និយាយថា​ខ្លួន​នឹង​អាច​លេង​បាល់​ដល់​ទៅ​១០​ឆ្នាំ​ទៀត​។ អតីត​កីឡាករ​របស់​បី​សាច​ក្រហម Man Utd  បញ្ជាក់បន្ថែមថា ​នេះ​មិនមែនជា​ការចុះកិច្ចសន្យា​ចុងក្រោយ​របស់​ខ្លូន​នោះទេ​។​
  
 
​ខណៈពេលដែល Ronaldo ចង់​បញ្ចប់​អាជីព​របស់ខ្លួន​នៅឯ​កីឡដ្ឋាន Bernabeu នោះ ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំនេះ​បាន​និយាយថា​៖«​គ្មាន​នរណាម្នាក់​ដឹងថា​មាន​អ្វី​កើតឡើង​នាពេល​អនាគត​ទេ​។ អ្វីដែល​ខ្ញុំ​ចង់បាន គឺ​បន្ត​ការរីករាយ​ជាមួយនឹង​ការលេង​បាល់​។ ខ្ញុំ​មាន​ពេល​១០​ឆ្នាំ​ទៀត ដើម្បី​បន្ត​អាជីព​នេះ​»​។​
 
​តាំងពី​ចាកចេញ​ពី Manchester United ទៅ​ចូលរួម​ជាមួយ Real Madrid កាលពី​ឆ្នាំ​២០០៩​មក CR7 រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន ៣៧១​គ្រាប់ ព្រមទាំង​ជួយ​ឲ្យ​ក្លិប ឈ្នះ​ពាន​កំពូល​ទ្វីបអឺរ៉ុប Champions League ២​ដង និង La Liga របស់​អេ​ស្ប៉ា​ញ​ម្តង ផងដែរ​៕



Tag:
 Ronaldo
  CR7
© រក្សាសិទ្ធិដោយ thmeythmey.com