ជាតិ
Lingnan University ផ្ដល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត ផ្នែក​ពាណិជ្ជកម្ម និង​វិទ្យាសាស្ត្រ​សង្គម​
09, Nov 2016 , 7:39 am        
រូបភាព
 
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន  និង​កីឡា បាន​ជូនដំណឹង​អំពី​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ​លីង​ណាន ទីក្រុង​ហុងកុង ប្រទេស​ចិន ទៅលើ​មុខជំនាញ ពាណិជ្ជកម្ម និង​វិទ្យាសាស្ត្រ​សង្គម សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ​។​


​សាកលវិទ្យាល័យ​លីង​ណាន (Lingnan University) ទីក្រុង​ហុងកុង ប្រទេស​ចិន បាន​ជូនដំណឹង​អំពី​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​។ សម្រាប់​បេក្ខជន​ថ្នាក់បណ្ឌិត អាចដាក់​ពាក្យ​ទៅ Hong Kong PhD Fellowship Scheme តាមរយៈ www.rgc.edu.hk/hkphd ឲ្យ​បាន​មុន​ម៉ោង ១២​ថ្ងៃត្រង់ (​ម៉ោង​នៅ​ហុងកុង​) នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៦ ឬ​ដាក់ពាក្យ​ទៅ​សាកលវិទ្យាល័យ​លីង​ណាន តាមរយៈ www.LN.edu.hk/admissions/applyonline ចាប់ពី​ថ្ងៃទី ០១ វិច្ឆិកា ដល់​ថ្ងៃទី ២៧ មករា ២០១៧​។ បេក្ខជន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ១៥.៧៦០ HKD (​ប្រមាណ ២.០២០ ដុល្លារ​អាមេរិក​)​។​
 
​ចំណែក​ថ្នាក់អនុបណ្ឌិត បេក្ខជន​អាចដាក់​ពាក្យ​តាមរយៈ www.LN.edu.hk/admissions/applyonline ចាប់ពី​ថ្ងៃទី ០១ វិច្ឆិកា ដល់​ថ្ងៃទី ២៧ មករា ២០១៧ ដោយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ១៥.៥៤០ HKD (​ប្រមាណ ១.៩៩២ ដុល្លារ​អាមេរិក​)​។​
 
​គួររម្លឹកថា សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​តំណ https://goo.gl/IWUqxa​។ បេក្ខជន​ត្រូវ​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​។ សម្រាប់​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ថ្នាក់បណ្ឌិត នៅ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៦ និង​ថ្នាក់អនុបណ្ឌិត នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០១៧៕
 
 
 

Tag:
 អាហារូបករណ៍​
 ​ អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com