ជាតិ
ក្រុង​សៀមរាប​ត្រៀម​រួចរាល់​ហើយ​សម្រាប់​រៀបចំ​ពិធីបុណ្យ​អុំទូក​
12, Nov 2016 , 1:00 pm        
រូបភាព
​សៀមរាប​៖ ដូច​នៅ​រាជធានី​ភ្នំពេញ​ដែរ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ វិច្ឆិកា​ស្អែក​នេះ​។ នៅ​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា​នេះ ស្តង់​លក់ដូរ ប្រទីព និង​ឆាក​តន្ត្រី​ជាដើម​នោះ ត្រូវបាន​ដំឡើង​រួចរាល់​ហើយ សម្រាប់​ទទួល​ពិធីបុណ្យ​អុំទូក​នៅ​សៀមរាប​។ 

​នៅ​ឆ្នាំនេះ ទូក​-​ង ដែល​ចូលរួម​ប្រណាំង​នៅ​ខេត្តសៀមរាប មាន​ចំនួន​១៥​គូ ស្មើនឹង​៣០​ទូក​។ ទីលានប្រណាំង គឺ​រាប់​ចាប់ពី​ស្ពានថ្ម​មុខ​ព្រះរាជដំណាក់ រហូតដល់​ទីតាំង​ផ្តាច់​ព័​ត្រ​នៅ​ស្ពានថ្ម វត្ត​រាជ​បូព៌​។ តាម​ការ​ការលើកឡើង​របស់​អភិបាលរង​ខេត្តសៀមរាប លោក គឹម ឆៃ​ហៀ​ង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អាជ្ញាធរ​បាន​ត្រៀម​ទីតាំង​ចំនួន​១៣​កន្លែង សម្រាប់​ទទួល​កីឡាករ និង​គណៈកម្មការ​ទូក​។



​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ខ្លះៗ មុន​ថ្ងៃ​ពិធីបុណ្យ​អុំទូក​មកដល់ សូម​អញ្ជើញ​ទស្សនា​
 


























Tag:
 អុំទូក​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com