អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​-​អេ​ហ្ស៊ី​ប យក​ការ​«​ប្រណាំងទូក​នាគ​»​ដើម្បី​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ផ្លាស់ប្តូរ​វប្បធម៌​
15, Nov 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​កៃរ៉ូ នៅ​ដើម​ខែតុលា​កន្លងទៅ បានរៀបចំ​ព្រឹ​តិ្ត​ការណ៍​នៃ​ការ​ប្រណាំងទូក​ជា​លើកដំបូង ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​ទន្លេ​នី​ល​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​។ ព្រឹត្តិការណ៍​នេះ ត្រូវ​រៀបចំឡើង​ក្នុងទិសដៅ​ដើម្បី​ផ្លាស់ប្តូរ​ទំនាក់ទំនង​កីឡា និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។

 
​អភិបាលក្រុង កៃរ៉ូ លោក Atef Abdel Hamid បាន​ថ្លែងប្រាប់​ភ្នាក់ងារ​ព័ត៌មាន Xinhua ថា «​ការរៀបចំ​ព្រឹត្តិការណ៍​នោះ គឺជា​ការផ្លាស់ប្តូរ​វប្បធម៌ និង​អរិយធម៌​រួមគ្នា​រវាង​អេ​ហ្ស៊ី​ប​-​ចិន​»​។ លោក ពន្យល់ ថា «​យោងតាម​ប្រវត្តិសាស្ត្រ​ភាពជា​អ្នកដឹកនាំ ក្រុង​កៃរ៉ូ និង​ប៉េកាំង តំណាង​ឲ្យ​ពិភពលោក​ទាំងមូល​លើ​វិស័យ​កីឡា និង​ព្រឹត្តិការណ៍​ទេសចរណ៍​»​។ 
 
​ការរៀបចំ​ព្រឹត្តិការណ៍​នៃ​ការប្រណាំង​ទូក​នាគ​នោះដែរ ក៏ត្រូវ​បានរៀបចំ​ឡើង​ក្នុងឱកាស​ពិសេស​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ដែរ​។ ឱកាស​ពិសេស​នោះ​គឺ ស្របពេល​នៃ​ការ​រម្លឹក​ខួប​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​លើក​ទី​៦០ និង​ជា​ខួប​នៃ​ការចាប់ផ្តើម​កសាង​ប្រទេស​ចិន​លើក​ទី​៦៧ និង​ខួប​ជ័យជម្នះ​របស់​ប្រទេស​អេ​ហ្ស៊ី​ប​នៅ​ខែតុលា​ឆ្នាំ​១៩៧៣​ផងដែរ​។ 
 
​ទីប្រឹក្សា​វប្បធម៌​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​កៃរ៉ូ Chen Dongyun ក៏បាន​អះអាង​ដែរ​ថា ចាប់ពី​ព្រឹត្តិការណ៍​នៃ​ការ​ប្រណាំងទូក​នោះ អេ​ហ្ស៊ី​ប មាន​ក្រុម​ទូក​នាគ​របស់​ខ្លួនឯង ដែល​នេះ គឹជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ប្រជាជន​ទាំងពីរ​ក្នុងការ​សមាហរណកម្ម និង​ស្វែងយល់​គ្នា​កាន់តែ​ស៊ីជម្រៅ​៕ 
 
 
 
 

Tag:
 អុំទូក​
  ចិន​
  អេ​ហ្ស៊ី​ប
© រក្សាសិទ្ធិដោយ thmeythmey.com