ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
តើពលរដ្ឋខ្មែរធ្វើអំបុកតាមរបៀបណា?
14, Nov 2016 ,
4:30 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ នៅពេលដែលរដូវប្រមូលផលច្រូតកាត់ស្រូវបានមកដល់ហើយនោះ ប្រជាកសិករ កម្ពុជាភាគច្រើន ដែលរស់នៅតាមទីជនបទតែងតែនិយមដាល់អំបុក។ ជាពិសេសនោះគឺ ស្របពេលដែលប្រទេកម្ពុជាប្រារព្ធព្រះរាជពិធីអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ។ អំបុក ជាចំណីអាហារប្រពៃណីរបស់ខ្មែរមួយ ដែលធ្វើឡើងពីប្រភេទស្រូវថ្មី និងប្រភេទដ៏ទៃ ទៀតតាមចំណង់ចំណូលចិត្តរបស់អ្នកពិសារ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងមួយចំនួន ប្រហែលជាមិនបានដឹងផងថា តើគេធ្វើអំបុក តាមរបៀបណានោះ? ។ នាយប់ខែកក្តិកក្រោមពន្លឺព្រះច័ន្ទ បន្ទាប់ពីរួចដៃពីការប្រមូលផលដំណាំស្រូវ អ្នកជនបទតែងជួបជុំគ្នាដាល់អំបុក ដើម្បីសាទរនឹងការទទួលបានទិន្នផលស្រូវជា រៀងរាល់ឆ្នាំ។ អ្នកខ្លះរើសស្រូវ អ្នកកាន់ត្បាល់បុក និងខ្លះទៀតរែងអំបុក នេះជាសកម្មភាព ដាល់អំបុករបស់ប្រជាកសិករខ្មែរនាទីជនបទ។
ពលរដ្ឋភាគច្រើនបាននិយមជ្រើសយកប្រភេទស្រូវថ្មីមកដាល់ធ្វើជាអំបុក ពីព្រោះស្រូវប្រភេទ នេះអាចធ្វើឲ្យអំបុកមានក្លិនក្រអូបឈ្ងុយគួរឲ្យចង់ពិសារ។ ក្រៅពីប្រភេទស្រូវថ្មី គេក៏អាចយក ប្រភេទស្រូវដំណើប ស្រូវខ្សាយផងដែរ ប៉ុន្តែជាធម្មតា គេប្រើតែស្រូវដំណើបជាងស្រូវខ្សាយ ព្រោះស្រូវដំណើបអាចធ្វើសាច់អំបុកស្អិតល្អ។
ប្រភេទស្រូវត្រូវបានចាត់ទុកថាជាគ្រឿងផ្សំដ៏សំខាន់របស់អំបុក ហេតុដូនេះយើងតែងជ្រើស យកប្រភេទស្រូវក្រអូបដែលមានគ្រាប់ស្រូវទុំនៅស្រស់តាមបរិមាណនៃការចង់បាន សម្រាប់ ដាល់ធ្វើជាអំបុក។ បើតាមការបញ្ជាក់របស់អ្នកដាល់អំបុកនាពេលកន្លងមក ការជ្រើសរើស យកស្រូវមិនទាន់ទុំស្រស់នេះ អាចធ្វើឲ្យសាច់អំបុក ហ្មត់ទន់ល្អនិងស្អិតល្មួតទៀតផង។
បន្ទាប់ពីជ្រើសរើសប្រភេទស្រូវរួច យើងត្រូវមានខ្ទះលីងស្រូវ ឈើសម្រាប់លីងស្រូវ ត្បាល់បុក អង្រែ ឈើសំប៉ែតសម្រាប់គាស់អំបុកកុំឱ្យស្អិតជាប់គ្នាក្នុងត្បាល់ ល្អីសម្រាប់ដាក់អំបុក និងចង្អេរ សម្រាប់អុំរែងអំបុកដែលបុករួចជាដើម។
ដើម្បីបុកអំបុកយើងត្រូវការមនុស្សចំនួនបីនាក់យ៉ាងតិច រួមមាន អ្នកលីងស្រូវ អ្នកបុក និងអ្នកឆ្កៀលស្រូវជាដើម។ ក្រោយមកទៀត យើងត្រូវយកស្រូវទៅដាក់ក្នុងខ្ទះដុតកម្តៅលីង ឲ្យក្លាយជាលាជល្មមដាល់ហើយ យកស្រូវដែលបានលីងរួចនោះទៅដាក់ក្នុងត្បាល់ជាន់ ឬត្បាល់ក្តឿង និងត្បាល់បុក ដើម្បីបុក លុះត្រាតែសំប៉ែតខ្ចាត់សំបកស្រួវចេញទើបយកទៅ ដាក់ក្នុងចង្អេរដើម្បីអុំយកអង្កាម និងកន្ទក់ចេញឲ្យអស់។
ជាចុងបញ្ចប់ យើងយកអំបុកសុទ្ធ ដែលរែងយកអង្កាមនិងកន្ទក់ចេញនោះ ទៅទុកមួយឡែកដើម្បី តាមសកម្មភាពធ្វើអំបុកបន្ថែមទៀត
យើងអាចពិសារអំបុកបានជាមួយចេកណាំវ៉ាទុំ ទឹកដូងខ្ជី ស្ករស ស្ករត្នោត ទៅតាមការនិយមចូលចិត្តរបស់លោកអ្នកផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន អំបុកខ្មែរក៏មានសិប្បកម្មមួយចំនួន យកទៅកែច្នៃលាយផ្សំជាមួយ គ្រឿង រួចវេចខ្ចប់ដាក់លក់លើទីផ្សារផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
18 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
5 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម