កីឡាជាតិ
ជាតិ
បទសម្ភាសន៍
ហែម ថុ​ន​វិ​ទី​នី កំពុង​ត្រួស​ត្រាយផ្លូវ​ទៅរក​អាជីព​ក្នុង​ក្តី​ស្រមៃ​
17, Nov 2016 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
កញ្ញា ហែម ថុ​ន​វិ​ទី​នី បានប្រកាស​បង្ហាត់​ហែល​ទឹក ដល់​សាធារណជន កាលពីដើម​ខែតុលា កន្លងទៅនេះ​។ ទីតាំង​បង្ហាត់ គឺ​នៅ​អាងទឹក​ស្តា​ត​អូឡាំពិក រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។​
​ការប្រកាស​នេះ មានន័យថា កីឡាការិនី​ហែល​ទឹក​រូបនេះ កំពុង​ត្រួស​ត្រាយផ្លូវ ទៅរក​អា​ពី​ជ​ក្នុង​ក្តី​ស្រមៃ​របស់​នាង ដែល​ចង់​ក្លាយទៅជា​គ្រូបង្វឹក​ហែល​ទឹក បន្ទាប់ពី​ចូលនិវត្តន៍​។ បើតាម​កញ្ញា ហែម ថុ​ន​វិ​ទី​នី នាង​គ្រោង​ចូលនិវត្តន៍ នាពេល​ឆាប់ៗ​ខាងមុខ​។​



កញ្ញា ហែម ថុ​ន​វិ​ទី​នី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ្រាន់តែ​នាង​ប្រកាស​ហ្វឹកហាត់​ហែល​ទឹក​នៅលើ​ហ្វេ​ស​ប៊ុ​ក​ភ្លាម មាន​អ្នក​ចាប់អារម្មណ៍​យ៉ាងច្រើន​។ ការណ៍​នេះ ធ្វើ​ឲ្យ​នាង​រឹតតែ​សប្បាយចិត្ត និង​តាំងចិត្ត នឹង​ខំ​បង្ហាត់​សិស្ស​ឲ្យ​អស់ពី​លទ្ធភាព​។

សូម​អញ្ជើញ​ទស្សនា​វីដេអូ ៣ នាទី ពី​សារព័ត៌មាន​ថ្មីៗ​ជុំវិញ​ការបង្ហាត់​ហែល​ទឹក របស់ កញ្ញា ហែម ថុ​ន​វិ​ទី​នី ខាងក្រោម​នេះ​៖



កន្លងមក នាង​ក៏​ធ្លាប់​បង្ហាត់​ហែល​ទឹក ដល់​សិស្ស​ប្រហែល​១០​នាក់​រួចមកហើយ​ដែរ ប៉ុន្តែ​ក្រោយមក​ក៏បាន​ផ្អាក​វិញ ដោយសារ​តែម​មាន​ញឹក ហ្វឹកហាត់​ខ្លួនឯង សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ដែល​ទើបតែ​បញ្ចប់​កាលពីពេល​ថ្មីៗ​នេះ​។

កីឡាការិនី​ហែល​ទឹក ថែម ថុ​ន​វិ​ទិ​នី ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ៣ លើក​មកហើយ​។ លើក​ទី ១ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន លើក​ទី ២ នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស និង​លើក​ទី ៣ នៅ​ក្រុង​រី​យ៉ូ ប្រទេស​ប្រ​ស៊ី​ល ប៉ុន្តែ​មិន​ទទួលបាន​មេដាយ​នោះទេ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ជុំវិញ​ការរៀន​ហែល​ទឹក ជាមួយ​កីឡាការិនី​ហែល​ទឹក​ស្រស់ស្អាត​រូបនេះ សូម​ទាក់ទង​ទៅកាន់​ទូរ​សព្ទ​លេខ ០៧៨ ៣៧៩ ០៣៧, ០៧៦ ៣៣៣ ៣៣ ៥០ ឬ​តាមរយៈ​ហ្វេ​ស​ប៊ុ​ករ​បស់ វី​ទី​នី ផ្ទាល់ ឬ​ទៅ​ជួប​កីឡាការិនី​រូបនេះ​នៅ​អាងទឹក​ស្តា​ត​អូឡាំពិក​៕


Tag:
 ហែម ថុ​ន​វិ​ទី​នី​
  ​ហែល​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com