អ្នកនាំពាក្យ​សុខាភិបាល​៖ គ្មាន​វីរុស Zika នៅ​កម្ពុជា​ឡើយ​
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​សុខាភិបាល​៖ គ្មាន​វីរុស Zika នៅ​កម្ពុជា​ឡើយ​
18, Nov 2016 , 11:40 pm        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​១៨ វិច្ឆិកា​នេះ បានប្រកាស​កែតម្រូវ​សេចក្តីប្រកាស​ព័ត៌មាន​មុននេះ ពាក់ព័ន្ធនឹងករណី​បុរស​ម្នាក់​មាន​វីរុស​ហ្ស៊ី​កា​ ដោយ​ក្រសួង​បដិសេធវិញថា គ្មាន​ករណី​វីរុស Zika នៅ​កម្ពុជា​ឡើយ​។ ក្រសួងសុខាភិបាលបានបញ្ជាក់​ជាថ្មី ក្រោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាចេញ​លទ្ធផល​ពិសោធន៍​លម្អិត ចុងក្រោយ នៅ​យប់​នៃ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​



​ក្រោយពី​ក្រសួង​សុខាភិបាលបានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មុននេះ​រួច វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បានផ្តល់​ព័ត៌មាន​បន្ថែម នៅ​យប់នេះ​ បដិសសេធថា គ្មានករណី​អ្នកមាន​វីរុស​ហ្ស៊ី​កា​នោះទេ គឺ​អវិជ្ជមាន​។​ ក្រសួងសុខាភិបាលប្រកាស​កែតម្រូវ​ព័ត៌មានវិញ។

«​ក្រោយពេល​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​តាម​បច្ចេកទេស​មន្ទីរ​ពិសោធ​ន៍តាមបែប sequencing method ជា​បន្តទៀត ដើម្បី​រក​ភាព​ប្រាកដ​នៃ​ហ្សែ​ន​របស់​វីរុស​នេះ​។ ដូច្នេះ មិនមាន​ករណី​វិជ្ជមាន​ហ្ស៊ី​កា ត្រូវបាន​រកឃើញ​នៅ​ខេត្តកំពង់ចាម​នោះទេ»​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ប្រកាស​កែតម្រូវ​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​៕


Tag:
 Zika
© រក្សាសិទ្ធិដោយ thmeythmey.com