ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​តើ​មាន​អ្វី​កើត​ឡើងទៅ​បើសិន​អ្នក​ញ៉ាំ​ទឹក​ការ៉ុត​រាល់ថ្ងៃ​?
15, Jun 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ៉ុត​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បន្លែ​ដ៏​ពេញនិយម​បំផុត​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​។ រឿង​ដែល​នាំ​ឲ្យ​វា​ល្បី​ដូច្នេះ​ដោយសារតែ​វា អាច​ញ៉ាំ​បាន​ទាំង​ឆៅ និង​ឆ្អិន ហើយក៏​អាច​ញ៉ាំ​ទឹក​ទឹក​របស់​វា​ទៀតផង​។​



​លក្ខណៈ​ស​ម្បិ​ត្ត​របស់​ពណ៌​មឺ​ម​ការ៉ុត​គឺ​ត្រូវបាន​ផលិតឡើង​ដោយសារ​ធាតុ Beta-carotene និង Alpha-carotene មួយចំនួន​ដែរ​។ វា​ត្រូវបាន​ផ្សំ​ឡើង​ដោយ Zeaxanthin. Lutein និង Gamma-carotene​។ ក្រៅពីនេះ ទឹក​ការ៉ុត​ក៏មាន​សារធាតុ​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា វីតាមីន A, B, C, K ជាតិ​រ៉ែ និង​ជាតិ​សរសៃ​។​

​សម្រាប់​សំណួរ​របស់​ប្រធានបទ​របស់​យើង​វិញ ដែល​សួរថា តើ​មាន​អ្វី​កើត​ឡើងទៅ​នៅពេល​យើង​ញ៉ាំ​ទឹក​ការ៉ុត​រាល់ថ្ងៃ​? ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​របស់​ទឹក​ការ៉ុត​ហើយ​៖

    បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
    រក្សា​លំនឹង​កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ស្ករ​ក្នុង​ឈាម​
    ជួយ​លាង​សម្អាត​ថ្លើម​
    ជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​
    ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង​
    បង្កើន​ការរំលាយ​អាហារ​ក្នុង​ខ្លួន​
    រក្សា​សុខភាព​មាត់​ធ្មេញ​
    បង្ការ​ជំងឺមហារីក​
    ជំរុញ​ដល់​សុខភាព​បេះដូង​
    ការពារ​សុខភាព​ភ្នែក​

​គ្រឿងផ្សំ​៖
    ទឹក ២​កូនចាន​ចង្កឹះ​
    ការ៉ុត​កាត់​តូចៗ ២​កូនចាន​ចង្កឹះ​
    ទឹកក្រូច​ឆ្មា​ស្រស់ ១​ស្លាបព្រា​បាយ​
    ខ្ញី​ស្រស់ និង​គ្មាន​សំបក មួយ​ដុំ​តូច​
    ដុំ​ទឹកកក​បួន​ជ្រុង​មួយចំនួន​

​របៀប​ធ្វើ​៖
    ចូរ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ក្នុង​ម៉ាស៊ីន​កិន​
    ចូរ​កិន​វា​ឲ្យ​សប់​ក្លាយជា​ល្បាយ​តែមួយ​
    ក្រោយពី​កិន​រួច គួរ​ទទួលទាន​វា​ភ្លាមៗ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com