ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនចង់ឲ្យខូចធ្មេញគួរចៀសវាងអ្វីខ្លះទៅ?
× ការដុសសម្អាតធ្មេញ និងប្រើអំបោះរូសចន្លោះធ្មេញ គឺជាវិធីសាស្ត្រញឹកញាប់មួយក្នុងការថែរក្សាធ្មេញឲ្យមានសុខភាពល្អ ប៉ុន្តែមានទម្លាប់ច្រើនទៀតដែលអ្នកគួរតែចៀសវាង ដើម្បីថែរក្សាភាពភ្លឺរលោងរបស់ធ្មេញកាន់តែល្អនៅពេលខាងមុខទៀត។
សម្រាប់ក្រុមការងាររបស់ www.health.com.kh យើងខ្ញុំសូមណែនាំនូវវិធីសាស្ត្របន្ថែមទៀតដើម្បីចៀសវាងការខូចធ្មេញនៅថ្ងៃក្រោយដូចជា៖
- មិនត្រូវខាំក្រចកដៃលេងឡើយ ព្រោះវាអាចគ្រោះថ្នាក់ដល់ថ្គាម និងឆែបធ្មេញបាន
- មិនត្រូវដុសសម្អាតធ្មេញខ្លាំងៗពេកឡើយ ព្រោះវាអាចបណ្តាលឲ្យខូចធ្មេញ និងអញ្ចាញធ្មេញបាន។ ចូរដុសធ្មេញថ្នមៗដោយប្រើច្រាសទន់
- ចូរចៀសវាងការគ្រឺតធ្មេញ ព្រោះវាអាចបណ្តាលឲ្យឈឺនៅថ្គាម និងប្រេះធ្មេញបាន
- មិនត្រូវព្យាយាមទំពារដុំទឹកកកឡើយ ព្រោះអាចបណ្តាលឲ្យធ្មេញបែកបាន
- ចូរចៀសវាងការញ៉ាំអាហារសម្រន់ណាដែលមានជាតិផ្អែមច្រើន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com