កីឡាជាតិ
AFF Suzuki Cup៖ ថៃ ប៉ះ សិង្ហ​បុរី មុន ឥណ្ឌូនេស៊ី ជួប​ហ្វីលីពីន​
22, Nov 2016 , 11:19 am        
រូបភាព
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ​ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក ត្រូវ​ប៉ះ​សិង្ហ​បុរី​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​៣ និង​៣០​នាទី​ថ្ងៃ​អង្គារ​នេះ នៅ​កីឡដ្ឋាន Philippine Sports Stadium នៃ​ប្រទេស​ហ្វីលីពីន មុន​ជំនួប​រវាង ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​។​

 
​ក្រោយ​យកឈ្នះ​ឥណ្ឌូនេស៊ី ៤-២ នៅ​ថ្ងៃ​បើកឆាក​នៃ​ពានរង្វាន់​ប្រចាំ​តំបន់ AFF រួចមក ថៃ​នឹង​បន្ត​ប្រកួត​ជើង​ទី​២​របស់ខ្លួន​ជាមួយនឹង ក្រុម​សិង្ហ​បុរី ដែល​ស្ថិតក្នុង​ពូ​ល A ដូចគ្នា​។ 
 
​សម្រាប់​ក្រុម​សិង្ហ​បុរី នា​ការប្រកួត​ថ្ងៃ​ដំបូង​បាន​ត្រឹម​ស្មើ ជាមួយ​ហ្វីលីពីន ០-០ ប៉ុណ្ណោះ​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ២០១៦​នេះ ដោយ​ទទួលបាន​១​ពិន្ទុ​ដូចគ្នា​។​
 
​សូម​បញ្ចា​ក់ថា នា​ជំនួប​៧​លើក​រវាង​ថៃ និង​សិង្ហ​បុរី ក្នុង​ពានរង្វាន់ AFF Suzuki Cup កន្លងមក សិង្ហ​បុរី​យកឈ្នះ​ថៃ​៣​ដង និង​ស្មើ​២​ដង​។​
 
​នៅក្នុង​ពូ​ល A ថៃ​ឈ​នៅ​កំពូល​តារាង មាន​៣​ពិន្ទុ លេខ​២​ហ្វីលីពីន និង លេខ​៣​សិង្ហ​បុរី មាន​១​ពិន្ទុ​ដូចគ្នា ខណៈ​លេខ​៤ ឥណ្ឌូនេស៊ី សូន្យ​ពិន្ទុ​។​ ​រីឯ​ក្នុង​ពូ​ល B វិញ​ក៏បាន​ប្រកួត​ជើង​ទី​១​រួចហើយ​ដែរ ដោយ ម៉ាឡេស៊ី និង​វៀតណាម រកបាន​៣​ពិន្ទុ​ដូចគ្នា ខណៈ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា និង​កម្ពុជា​បាន​ត្រឹម សូន្យ​ពិន្ទុ​៕

Tag:
 AFF Suzuki Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com