កីឡាជាតិ
AFF Suzuki Cup៖ ថៃ ប៉ះ សិង្ហបុរី មុន ឥណ្ឌូនេស៊ី ជួបហ្វីលីពីន
×
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃដែលជាម្ចាស់ការពារតំណែងជើងឯក ត្រូវប៉ះសិង្ហបុរីក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៦ នៅវេលាម៉ោង៣ និង៣០នាទីថ្ងៃអង្គារនេះ នៅកីឡដ្ឋាន Philippine Sports Stadium នៃប្រទេសហ្វីលីពីន មុនជំនួបរវាង ឥណ្ឌូនេស៊ី និងហ្វីលីពីន។
ក្រោយយកឈ្នះឥណ្ឌូនេស៊ី ៤-២ នៅថ្ងៃបើកឆាកនៃពានរង្វាន់ប្រចាំតំបន់ AFF រួចមក ថៃនឹងបន្តប្រកួតជើងទី២របស់ខ្លួនជាមួយនឹង ក្រុមសិង្ហបុរី ដែលស្ថិតក្នុងពូល A ដូចគ្នា។
សម្រាប់ក្រុមសិង្ហបុរី នាការប្រកួតថ្ងៃដំបូងបានត្រឹមស្មើ ជាមួយហ្វីលីពីន ០-០ ប៉ុណ្ណោះក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ២០១៦នេះ ដោយទទួលបាន១ពិន្ទុដូចគ្នា។
សូមបញ្ចាក់ថា នាជំនួប៧លើករវាងថៃ និងសិង្ហបុរី ក្នុងពានរង្វាន់ AFF Suzuki Cup កន្លងមក សិង្ហបុរីយកឈ្នះថៃ៣ដង និងស្មើ២ដង។
នៅក្នុងពូល A ថៃឈនៅកំពូលតារាង មាន៣ពិន្ទុ លេខ២ហ្វីលីពីន និង លេខ៣សិង្ហបុរី មាន១ពិន្ទុដូចគ្នា ខណៈលេខ៤ ឥណ្ឌូនេស៊ី សូន្យពិន្ទុ។ រីឯក្នុងពូល B វិញក៏បានប្រកួតជើងទី១រួចហើយដែរ ដោយ ម៉ាឡេស៊ី និងវៀតណាម រកបាន៣ពិន្ទុដូចគ្នា ខណៈម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងកម្ពុជាបានត្រឹម សូន្យពិន្ទុ៕
Tag:
AFF Suzuki Cup
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com