ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ពលរដ្ឋ​ផ្តើម​គិតពី​សុខភាព ដោយ​យក​ទឹកក្រូច​ពោធិ៍សាត់ ជំនួស​ទឹក​ផ្លែឈើ​កំប៉ុង​
24, Nov 2016 , 9:59 am        
រូបភាព
ភ្នំពេញ​៖ ក្រូចពោធិ៍សាត់​ខេត្តបាត់ដំបង ត្រូវគេ​ល្បី​តៗ​គ្នា ថា​មាន​រសជាតិ​ឆ្ងាញ់ និង​ក៏​កំពុង​ពេញនិយម​នៅ​ភ្នំពេញ​ដែរ​។ ទីតាំង​លក់​ក្រូចពោធិ៍សាត់​មួយកន្លែង ស្ថិតនៅ​ខាងជើង ឈៀង​ខាងកើត​នៃ​វត្ត​ទួល​ទំពូង មាន​អតិថិជន​ចេញចូល​ទិញ​ឥត​ដាច់ តាំងពីព្រឹក​ព្រលឹម រហូតដល់​ព្រលប់ ដែល​ភាគច្រើន​ជា​អ្នកធ្វើការ​តាម​បណ្តា​ស្ថាប័នរដ្ឋ និង​ឯកជន​។ ទឹកក្រូច​ពោធិ៍សាត់​នេះ កំពុង​ក្លាយជា​ទំនិញ​ជំនួស​ទឹក​ផ្លែឈើ​កំប៉ុង ខណៈ​ពលរដ្ឋ​អ្នកធូរធារ​ផ្តើម​គិតគូរ​ពី​សុខភាព​។


​លោក វិចិត្រ វាសនា ម្ចាស់​ហាង​ក្រូចពោធិ៍សាត់​នេះ បាន​ចេញមុខ​ធានាថា ក្រូច​នេះ​គឺជា​ក្រូច​របស់​ខ្មែរ​។ ម្ចាស់​អាជីវកម្ម​វ័យក្មេង​រូបនេះ បញ្ជាក់ថា ការរកស៊ី សំខាន់​គឺ​កេ​រិ៍្ត​ឈ្មោះ​។ លើស​ពីនេះ ក៏​ជាការ​គិតគូរ​ពី​សុខភាព​របស់​អតិថិជន និង​រួមចំណែក​លើកស្ទួយ​តម្លៃ​របស់​ក្រូចពោធិ៍សាត់​ខ្មែរ ផងដែរ​៕
​សូម​អញ្ជើញ​ទស្សនា វីដេអូ ខាងក្រោម​នេះ​៖
 

Tag:
 ក្រូចពោធិ៍សាត់​
  វិចិត្រ វាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com