ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ពលរដ្ឋផ្តើមគិតពីសុខភាព ដោយយកទឹកក្រូចពោធិ៍សាត់ ជំនួសទឹកផ្លែឈើកំប៉ុង
× ភ្នំពេញ៖ ក្រូចពោធិ៍សាត់ខេត្តបាត់ដំបង ត្រូវគេល្បីតៗគ្នា ថាមានរសជាតិឆ្ងាញ់ និងក៏កំពុងពេញនិយមនៅភ្នំពេញដែរ។ ទីតាំងលក់ក្រូចពោធិ៍សាត់មួយកន្លែង ស្ថិតនៅខាងជើង ឈៀងខាងកើតនៃវត្តទួលទំពូង មានអតិថិជនចេញចូលទិញឥតដាច់ តាំងពីព្រឹកព្រលឹម រហូតដល់ព្រលប់ ដែលភាគច្រើនជាអ្នកធ្វើការតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន។ ទឹកក្រូចពោធិ៍សាត់នេះ កំពុងក្លាយជាទំនិញជំនួសទឹកផ្លែឈើកំប៉ុង ខណៈពលរដ្ឋអ្នកធូរធារផ្តើមគិតគូរពីសុខភាព។
លោក វិចិត្រ វាសនា ម្ចាស់ហាងក្រូចពោធិ៍សាត់នេះ បានចេញមុខធានាថា ក្រូចនេះគឺជាក្រូចរបស់ខ្មែរ។ ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះ បញ្ជាក់ថា ការរកស៊ី សំខាន់គឺកេរិ៍្តឈ្មោះ។ លើសពីនេះ ក៏ជាការគិតគូរពីសុខភាពរបស់អតិថិជន និងរួមចំណែកលើកស្ទួយតម្លៃរបស់ក្រូចពោធិ៍សាត់ខ្មែរ ផងដែរ៕
សូមអញ្ជើញទស្សនា វីដេអូ ខាងក្រោមនេះ៖
Tag:
ក្រូចពោធិ៍សាត់
វិចិត្រ វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com