ជាតិ
សង្គមជាតិ
លោក ការ សា​វុ​ត្ថ មេធាវី​ការពារ​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ទទួលមរណភាព​
25, Nov 2016 , 7:56 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក ការ សា​វុ​ត្ថ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កាំ​ង ហ្កេក​អ៊ា​វ ហៅ​ឌុ​ច បានទទួល​មរណភាព នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ដោយ​រោគាពាធ ក្នុង​អាយុ​៧០​ឆ្នាំ​។ នេះ​បើតាម​ដំណឹង​មរណភាព​របស់​គណៈមេធាវី​កម្ពុជា​។​



​ក្រៅពី​ការពារ​ក្ដី​ឲ្យ​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស​២១ ឬ​គុក​ទួលស្លែង លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច នៅ​សាលាក្តី​ខ្មែរក្រហម លោក ការ សា​វុ​ត្ថ ធ្លាប់បានការ​ពារ​ក្តី​ឲ្យ​មន្ត្រីជាន់ខ្ពស់​ស្ថាប័នរដ្ឋ រួមមាន​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ផង។​

​លោក ការ សា​វុ​ត្ថ ក្លាយជាមេធាវីនៃ​សមាជិក​គណៈមេធាវី​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៥ មក​។ សព​របស់លោក តម្កល់ទុក​ក្នុង​គេហដ្ឋាន​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មុន​ដង្ហែ​ទៅ​បូជា​នៅ​វត្ត​ទួល​សង្កែ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ៕



Tag:
 ការ សា​វុ​ត្ថ​
  មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com