ជាតិ
សង្គមជាតិ
សម្តេច ស ខេង ស្នើ​អាជ្ញាធរ​មូលដ្ឋាន និង​NGO រួមគ្នាដោះស្រាយបញ្ហា​ផ្អែក​តាមច្បាប់​
25, Nov 2016 , 11:08 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​អាជ្ញាធរ​មូលដ្ឋាន និងអង្គការ​មិនមែន​រដ្ឋាភិបាល ឲ្យធ្វើការ​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ផ្អែក​តាមច្បាប់​ឲ្យ​ច្បាស់លាស់​។ សំណើរ​ផ្ទាល់មាត់​របស់​សម្តេច​លើកឡើង ក្រោយពី​លោក George Edgar ឯកអគ្គរដ្ឋទូត EU និង​ជា​តំណាង​ដៃគូរ​អភិវឌ្ឍន៍ រាយការណ៍​ថា លោក​បានដឹងថា អាជ្ញាធរ​មូលដ្ឋាន​បាន​តាមដានការងារ NGO នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ជំរុញ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន​។ ជាការ​ឆ្លើយតប សម្តេច ស ខេង ថ្លែងថា​៖«​ករណី​មាន​បញ្ហា ខ្ញុំ​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ពិនិត្យ​បញ្ហា​នេះ​។ មន្ត្រី​មូលដ្ឋាន ត្រូវ​យល់​គោល ការណ៍​ច្បាប់ កុំ​ឲ្យ​ធ្វើការ​ខុសឆ្គង​»​។​



​សំឡេង​សម្តេច ស ខេង ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ជាតិ​ស្តីពី កា​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ ២០១៧  របស់ គ​.​ជ​.​អ​.​ប នៅ​ថ្ងៃទី​២៥ វិច្ឆិកា​នេះ ក្នុង​ក្រសួងមហាផ្ទៃ​៖


Tag:
 ស ខេង
  ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com