ពីនេះ ពីនោះ
តើ​ពាក្យ «​ពិ​រោះ និង ពីរោះ​» មួយណា​ត្រឹមត្រូវ​?
30, Apr 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ភាគច្រើន មានការ​ភ័ន្តច្រឡំ​ក្នុងការ​សរសេរ​ពាក្យ​ថា​«​ពិ​រោះ និង ពីរោះ​»​។ សាធារណជន​ខ្លះ​សរសេរថា​«​ពិ​រោះ​» ចំណែក​សាធារណជន​មួយចំនួន​សរសេរ​ពាក្យ​ថា​«​ពីរោះ​»​វិញ ដោយ​មិនដឹងថា មួយណា​ទើប​ត្រឹមត្រូវ​។



​តាមពិត នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ត្រូវ​សរសេរ​ជា «​ពីរោះ​» ។ ពាក្យ​«​ពីរោះ​»​នេះ​ជា​គុណនាម  មានន័យថា ដែល​ស្រួល​ស្ដាប់​, ល្អ​ស្ដាប់​, ឆ្ងាញ់​ត្រចៀក​, ដែលមាន​ទំនង​សូរសព្ទ​គួរ​ឲ្យ​ចង់​ស្ដាប់​៖ សំឡេង​ពីរោះ​, សម្ដីពីរោះ​, ពាក្យពីរោះ​។

​ប្រសិនបើ​ប្រើ​ជា កិ​.​វិ ក៏បាន​៖ និយាយ​ពីរោះ ច្រៀង​ពីរោះ​។ ពីរោះពិសា ពីរោះ​ហាក់ដូចជា​ឆ្ងាញ់​ពិសា​៖ សម្ដី​ពីរោះពិសា​, និយាយ​ពីរោះពិសា​។​

​ឧទាហរណ៍​៖ មាន​សម្ពន្ធ​នឹង​គ្នា​, មានដំណើរ​ទាក់ទង​នឹង​គ្នា​។ ល​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com