ជាតិ
បទសម្ភាសន៍
និស្សិត ទីន សុខ​លីម «​ចាត់ទុក​ការងារ​ស្ម័គ្រចិត្ត គឺជា​សង្សារ​» ​
05, Dec 2016 , 10:11 am        
រូបភាព
ដោយ:
ទីន សុខ​លីម បាន​ផ្តើម​ជីវិត​ជា​យុវជន​ស្ម័គ្រចិត្ត​តាំងពី​រៀន​នៅ​ថ្នាក់​ទី​១០ រហូតដល់​ជា​និស្សិត​ឆ្នាំ​៤​នេះ ពោល​គឺមាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ​។ ជីវិត​ជា​អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​ដែល​យុវជន សុខ​លីម ចាត់ទុកថា​ជា​សង្សារ​នោះ បាន​កែប្រែ​ជីវិត​និស្សិត​ក្រីក្រ​រូបនេះ ក្លាយជា​មនុស្ស​ថ្មី ដែល​ស្គា​ល់ពី​គោលដៅ​ជីវិត​ខ្លួនឯង​ច្បាស់​, មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​, ដឹង​ចំ​ណុង​ច​ខ្លាំង​-​ខ្សោយ​, ទេ​ព្យ​កោសល​ក្នុងការ​បំពេញការងារ និង​ធ្វើជា​អ្នកដឹកនាំ​គេ​ជាដើម​។​



​ប្រសិនបើ និស្សិត​ក្រីក្រ​ដែល​មកពី​ស្រុក​ប​សេធ ខេ​ត​កំពង់ស្ពឺ​រូបនេះ សម្រេចចិត្ត​ទៅធ្វើ​ការ រកប្រាក់​មក​ផ្គត់ផ្គង់​ការសិក្សា​វិញ ម្ល៉េះ​ទំនងជា​មិន​លំបាក​ពេក​នោះទេ​។ ផ្ទុយទៅវិញ ការចូលរួម​ស្ម័គ្រចិត្ត​ជួយ​សង្គម រៀនសូត្រ​ពី​ការងារ ហើយ​យក​ចំណេះដឹង​មក​ធ្វើ​ខ្លួនឯង គឺជា​ជម្រើស​ដែល​និស្សិត​អាហារូបករណ៍ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រូបនេះ ជ្រើសរើស​។ សុខ​លីម បាន​ពន្យល់​ពី​ជម្រើស​មួយ​នេះ​ថា​៖ « ខ្ញុំ​ចាត់ទុក​ការងារ​ស្ម័គ្រចិត្ត គឺជា​សង្សា​របស់ខ្ញុំ​នៅក្នុង​ជីវិត​របស់ខ្ញុំ​។ បើ​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​សោះ​សម្រាប់​សង្គម ខ្ញុំ​គិតថា ខ្ញុំ​ស្លាប់ទៅ​គ្មាន​ន័យ​។ ខ្ញុំ​រស់នៅ​ក្នុងសង្គម ខ្ញុំ​ចង់​បន្សល់ទុក​កេរ្តិ៍ឈ្មោះ​នៅក្នុង​សង្គម ខ្ញុំ​មិន​ចង់​គិតតែ​រឿង​គ្រួសារ ហើយ​ស្លាប់​ទៅវិញ ដោយ​គ្មាន​ន័យ​នោះទេ​»៕

​សូម​ទស្សនា​វីដេអូ​ថ្មីៗ​៣​នាទី ដូចតទៅ​៖




Tag:
 យុវជន
  ការងារស្ម័គ្រចិត្ត
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com