អន្តរជាតិ
មហាក្សត្រថៃថ្មីព្រះរាជទានទោសដល់អ្នកទោសរាប់ម៉ឺននាក់
× មហាក្សត្សថៃថ្មី Maha Vajiralongkorn សម្រេចលើកលែងទោសដល់អ្នកជាប់ពន្ធនាគារជាច្រើននាក់នៅចុងសប្តាហ៍នេះ។ អ្នកទោសប្រហែល ៣ម៉ឺននាក់មានលទ្ធភាពទទួលការលើកលែងទោសពីព្រះមហាក្សត្រថៃថ្មី ហើយអ្នកទោសទាំងនឹងត្រូវដោះលែងក្នុងរយៈពេលបីថ្ងៃ។
អ្នកទោសថៃប្រហែល ៣ម៉ឺននាក់ដែលស្ថិតក្រោមលក្ខខណ្ឌដែលអាចទទួលបានការព្រះរាជទានទោសលែងទោសពីព្រះមហាក្សត្សថៃថ្មី Maha Vajiralongkorn។ ការលើកលែងទោសនេះជាការអបអរចំពោះការឡើងគ្រងរាជ្យរបស់មហាក្សត្រថៃថ្មីនេះ។
យោងតាមសារព័ត៌មាន Bangkok Post ព្រះមហាក្សត្រថៃថ្មីបានចេញព្រះរាជ្យក្រឹត្យមួយសំដៅដល់ការលើកលែងទោសនេះកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ហើយអ្នកដែលអាចទទួលបានការលើកលែងទោសនេះមានអ្នកដែលប្រព្រឹត្តបទល្មើសតូចតាច និងអ្នកដែលមានបញ្ហាសុខភាពប៉ុណ្ណោះ។ ជារួមពួកគេជា អ្នកដែលជាប់ពន្ធនាគារមិនច្រើនជាង ៣ខែ ហើយអ្នកជាប់ទោសដែលបានជ្រើសរើសយកការបំពេញការងារសហគមន៍ និងការងារសាធារណៈ និងបណ្តាអ្នកពិការ ខ្វាក់ និងមានផ្ទុកមេរោគសង្គមជាដើម។
នេះជាព្រះរាជ្យសកម្មភាពរបស់ព្រះមហាក្សត្រ Maha Vajiralongkorn លើកដំបូងបំផុតចាប់ពីពេលដែលទ្រង់ឡើងគ្រងរាជ្យកាលពីដើមខែធ្នូកន្លងទៅនេះ។ ហើយអ្នកទោសទាំងនេះនឹងត្រូវដោះលែងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃដែលព្រះមហាក្សត្រចេញក្រឹត្យនេះតែម្តង។
ព្រះមហាក្សត្ស Maha Vajiralongkorn ឡើងសោយរាជ្យនៅថ្ងៃ ១ខែធ្នូកន្លងទៅដោយទ្រង់ទទួលបានងារ្យជាសេ្តចរាម៉ា ទី ១០ របស់នៃរាជវង្សចក្រី។ ហើយទ្រង់យល់ព្រមឡើងសោយរាជ្យរយៈពេលប្រហែលជា២ខែ ក្រោយព្រះបិតាភូមិបុល អាឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅ៕
Tag:
Maha Vajiralongkorn
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com