ពីនេះ ពីនោះ
តើរឿងជីវិតឯកជនគួរត្រូវបំផ្លាញដោយបណ្តាញហ្វេសប៊ុកឬទេ?
×
ភ្នំពេញ៖ នៅក្នុងប្រទេសមួយចំនួនធំនៅលើពិភពលោក ក្នុងនោះ មានប្រទេសកម្ពុជាផងដែរ រឿងរ៉ាវទាក់ទងនឹងជីវិតឯកជនត្រូវបានការពារដោយច្បាប់ មានន័យថា រឿងរ៉ាវឯកជនរបស់បុគ្គលមិនគួរត្រូវបានគេបើកកកាយខុសទំនងនោះទេ បើគ្មានការយល់ព្រមពីម្ចាស់ខ្លួន ឬពីក្រុមគ្រួសារនោះ។ ឧទាហរណ៍ថា បុគ្គលម្នាក់ត្រូវបានគេសម្លាប់ ជាធម្មតា ដើម្បីអាចផ្សព្វផ្សាយបាន គេត្រូវមានការអនុញ្ញាតពីក្រុមគ្រួសារសពជាមុនសិន។ បើផ្សព្វផ្សាយ គេត្រូវបិទបាំងលាក់អត្តសញ្ញាណឲ្យបានច្រើនជាអតិបរិមា។ និយាយជារួម រឿងរ៉ាវទាក់ទងនឹងជីវិតឯកជនរបស់បុគ្គលត្រូវបានការពារដោយច្បាប់ មិនត្រូវរំលោភបំពានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com