កីឡាជាតិ
ជាតិ
ទិដ្ឋភាព​នា​ការបើក​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥​នៅ​ខេត្ត​ព្រះសីហនុ​
24, Dec 2016 , 10:11 pm        
រូបភាព
ដោយ:
ក្រោម​ប្រធានបទ «​ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវស្រងាត់​» (Green City-Clean Beach-Blue Sea) ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥ នៅ​ខេត្ត​ព្រះសីហនុ បាន​បើក​ជា​ផ្លូវការ​នា​រាត្រី​ថ្ងៃ​សៅរ៍ ទី​២៤ ខែធ្នូ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​



​សម្តេច ហ៊ុន សែន បាន​លើកឡើងថា​៖ «​ខេត្ត​ព្រះសីហនុ គឺជា​ទីក្រុង​បៃតង ដែលមាន​ឆ្នេរ​ស្អាត ទឹកសមុទ្រ​ខៀវស្រងាត់ ដែល​យើង​ហៅថា តារា​រះ​នា​ភាគ​និរតី ដែល​បាន​ជាប់​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ពិភពលោក​។ យើង​ត្រូវតែ​ចូលរួម​ថែរក្សា​ព្រៃ​ធម្មជាតិ និង​ព្រៃកោងកាង​នៅតាម​តំបន់ឆ្នេរ​អោយបាន​ល្អ និង​ចូលរួម​ថែរក្សា​បរិស្ថាន​អោយបាន​ស្អាត​ល្អ​»​។

​បន្ថែម​ពីលើ​នេះ សម្តេច​បាន​សង្កត់ធ្ងន់​ថា​៖ «​យើង​ត្រូវ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ឆ្លងកាត់​តំបន់ឆ្នេរ​អោយបាន​ច្រើន​ថែមទៀត​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ទាក់ទាញ​ទេសចរណ៍​។ យើង​សង្ឃឹមថា ឆ្នេរសមុទ្រ​យើង​នឹង​បន្ត​ជាប់​ឈ្មោះ​នៅក្នុង​ក្លឹប​អន្តរជាតិ​ជា​រៀងរហូត​»​។​

​សូម​ទស្សនា​ទិដ្ឋភាព​ដូចខាងក្រោម​៖





























Tag:
 បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com