ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
សព្វាវុធទំនើបៗរបស់អាមេរិកនៅជុំវិញឧបទ្វីបកូរ៉េ
15, Apr 2017 ,
5:30 pm
រូបភាព
×
ដោយ:
តន ចាន់រិទ្ធារ៉ា
បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរមកនោះ សហរដ្ឋអាមេរិក បានបន្តវត្តមានកងទ័ពរបស់ខ្លួនយ៉ាងច្រើននៅកូរ៉េខាងត្បូង និងជប៉ុន ដើម្បីការពារប្រទេសទាំងពីរនេះ ពីការគំរាមកំហែងរបស់កូរ៉េខាងជើង។ បន្ថែមពីចំនួនកងទ័ពយ៉ាងច្រើន អាមេរិកក៏បានពង្រាយសព្វាវុធទំនើបជាច្រើនគ្រឿងផងដូចជា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ យន្តហោះចម្បាំងស៊េរីទំនើប និងយន្តហោះយុទ្ធសាស្ត្រជាដើម។
ក្រុងវ៉ាស៊ីនតោន បានពង្រាយកងទ័ពចំនួនជាង៣ម៉ឺននាក់នៅកូរ៉េខាងត្បូង និងជាង៥ម៉ឺននាក់នៅលើទឹកដីជប៉ុន។ យ៉ាងណាក្ដី អាវុធយុទ្ធភណ្ឌសំខាន់ៗ និងទំនើបភាគច្រើន គឺត្រូវបានដាក់ប្រចាំការក្នុងមូលដ្ឋានលើទឹកដីជប៉ុនដូចជា មូលដ្ឋានអាកាសកោះអូគីណាវ៉ា និងមូលដ្ឋានទ័ពជើងទឹកនៅ Yokosuka ជាដើម។
ក្នុងមូលដ្ឋានអាកាសនៅអូគីណាវ៉ាដ៏ចម្រូងចម្រាស អាមេរិក បានពង្រាយយន្តហោះចម្បាំងជាច្រើនប្រភេទ ជាពិសេសយន្តហោះបំបាំងកាយប្រភេទ F-22 តែម្ដង។ ក្រៅពីយន្តហោះ F-22 គេក៏សង្កេតឃើញមានឧទ្ធម្ភាគចក្រ Oprey ដែលអាចហោះឡើងត្រង់ឡើងលើបានផងដែរ។
ចំណែកឯមូលដ្ឋានជើងទឹក Yokosuka វិញ គេឃើញមាននាវាខ្លាំងៗចំនួនពីរ។ ក្រុងវ៉ាស៊ីនតោន បានពង្រាយនាវាមុជទឹក USS Michigan ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាដឹកយន្តហោះ USS Ronald Reagan ដែលប្រតិបត្តការដោយថាមពលនុយក្លេអ៊ែរដូចគ្នាដែរ។ នាវាទាំងពីរ អាចធ្វើដំណើរទៅជួយកូរ៉េខាងត្បូង ក្នុងករណីមានការវាយប្រហារពីកូរ៉េខាងជើង ឬក៏អាចជួយសម្ព័ន្ធមិត្តផ្សេងទៀតដែរ។
នៅក្បែរកូរ៉េខាងត្បូង និងជប៉ុនដែរនោះ គឺមូលដ្ឋានទ័ពអាកាស Andersen នៅកោះ Guam លើមហាសមុទ្រប៉ាស៊ីហ្វិក។ អាមេរិក ទើបតែបញ្ជូនយន្តហោះយុទ្ធសាស្ត្របីប្រភេទក្នុងមូលដ្ឋាននេះ គឺយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B, យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 និងយន្តហោះទម្លាក់គ្រាប់ B-52 ។ យន្តហោះទាំងបីនេះ តែងហោះហើរទៅកាន់ជប៉ុន និងកូរ៉េខាងត្បូងជាញឹកញាប់ ដែលធ្វើឲ្យកូរ៉េខាងជើង និងចិនខឹងខ្លាំង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម