ជាតិ
បទសម្ភាសន៍
មាន​វិន័យ​ចំពោះ​ខ្លួន នាំ​ឲ្យ​ការអនុវត្ត​ផែនការ​បាន​ជោគជ័យ​
31, Dec 2016 , 1:59 pm        
រូបភាព
ដោយ:
​នៅក្នុង​ឆ្នាំ​២០១៦ លោក កុក ថា ប្រធាន​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត បានកំណត់​ផែនការ​ជីវិត​ចំនួន ៤​ចំណុច សម្រាប់​អនុវត្តន៍​ពេញ​មួយ​ឆ្នាំនេះ រួមមាន​៖ សុខភាព​, មិត្តភាព​, ចំណេះដឹង និង​លុយ​។ ការកំណត់​ផែនការ​ជីវិត​បែបនេះ គឺជា​ផ្នែក​មួយ​ដែល​លោក កុក ថា ជឿជាក់ថា ជា​វិថី​ឆ្ពោះទៅ​ភាពជោគជ័យ​ក្នុង​ជីវិត​។​



​ប្រធាន​ក្រុម​សន្សំ​ប្រា​ក់វ័យ​៣០​ឆ្នាំ​រូបនេះ បាន​ពន្យល់ថា ការអនុវត្ត​ផែនការ​ជីវិត​ឱ្យ​ជោគជ័យ គឺ​ទាមទា​ឱ្យមាន​ការអត់ធ្មត់​, តស៊ូ និង​ត្រូវមាន​វិន័យ​ចំពោះ​ខ្លួនឯង​។ បើ​គិត​ត្រឹម​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៦​នេះ លោក កុក ថា បាន​អះអាងថា លោក​អនុវត្តន៍​តាម​ផែនការ​ទាំង​៤​ចំណុច​ខាងលើ​បាន ៨០​ទៅ​៩០​ភាគរយ​ហើយ​។ សម្រាប់​ផែនការ​ជីវិត​នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ ក៏​លោក កុក ថា បានកំណត់​វា​រួចរាល់​ផងដែរ​៕

​ដើម្បី​ជ្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ទស្សនា វីដេអូ​ថ្មីៗ​៣​នាទី ដូចតទៅ​៖




Tag:
 ផែនការ​
  កំណត់​គោ​ដៅ​
  យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com