ជាតិ
បទសម្ភាសន៍
ការស្រឡាញ់ជាតិពិតប្រាកដ ផ្តើមចេញពីទង្វើរបស់បុគ្គលម្នាក់ៗ
× ប្រធានក្រុមសន្សំប្រាក់មិត្តជួយមិត្តលោក កុក ថា យល់ឃើញថា ការស្រឡាញ់ប្រទេសជាតិពិតប្រាកដ មិនមែនគ្រាន់តែនិយាយ ឬបិទស្លាក ឬក៏លើកបដាតវ៉ាប៉ុណ្ណោះទេ ប៉ុន្តែ វាត្រូវផ្តើមចេញពីទង្វើល្អៗរបស់ខ្លួន។
«ការប្រឡាញ់ប្រទេសជាតិពិតប្រាកដ ត្រូវផ្តើមចេញពីសកម្មភាពល្អៗរបស់ខ្លួន គឺត្រូវបំពេញតួនាទីនីមួយៗរបស់ខ្លួនឱ្យបានល្អ ដូចជា៖ តួនាទីនៅក្នុងគ្រួសារ, កន្លែងការងារ និងនៅក្នុងសង្គមជាដើម»។ នេះជាការបញ្ជាក់របស់លោក កុក ថា មុននឹងប្រធានក្រុមសន្សំប្រាក់វ័យ៣០ឆ្នាំរូបនេះ បន្ថែមទៀតថា ត្រូវរៀនសូត្រពីគំរូភាពល្អៗរបស់មនុស្សល្អ, ទាមទារឱ្យមាន, មានការប្តេជ្ញាចិត្តខ្ពស់, និងការដាក់វិន័យចំពោះខ្លួនឯង ក្នុងការអនុវត្តតួនាទីទាំងនេះ ទើបសង្គមជាតិមានការអភិវឌ្ឍពិតប្រាកដ៕
សូមអញ្ជើញទស្សនា វីដេអូថ្មីៗ៣នាទី ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com