បទយកការណ៍ / បទសម្ភាសន៍
តើ​ប្តី​ប្រពន្ធ​អាច​ប្រកប​អាជីវកម្ម​ជាមួយគ្នា​ជោគជ័យ​ឬទេ​?
05, Jan 2017 , 8:19 am        
រូបភាព
 
 
​ការបើក​អាជីវកម្ម​មួយ​ឲ្យ​លេចចេញ​ជា​រូបរាង ហាក់​មិន​លំបាក​សោះឡើយ​ឲ្យ​តែមាន​ដើមទុន ប៉ុន្តែ​ការគ្រប់គ្រង ដំណើរការ​អាជីវកម្ម​ឲ្យ​ល្អ ទើប​ជា​រឿង​លំបាក​។ នៅ​កម្ពុជា គេ​ក៏​សង្កេតឃើញ​ដែរ​ថា ប្តី​ប្រពន្ធ​ភាគច្រើន​ចូលចិត្ត​ប្រកបរ​អាជីវកម្ម​រួមគ្នា ទាំង​អាជីវកម្ម​ខ្នាតតូច និង​អាជីវកម្ម​ខ្នាត​ធំ ហើយ​អាជីវកម្ម​ខ្លះ​បើក​ដំណើរការ​មិនទាន់បាន​ប៉ុន្មាន​ផង ក៏​បិទ​ទៅវិញ​។


​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក  អ៊ឹម ផល្លា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Boooloom Booloom ដែល​ទើប​បោះផ្សាយ​សៀវភៅ​មួយ​ក្បាលមាន​ចំណងជើង​ថា​«​ប្រកប​អាជីវកម្ម​ជោគជ័យ​»​ឬ​ជា​ភាសា​អង់គ្លេស​«Establishing Successful Business» បាន​បញ្ជាក់ថា បរាជ័យ​ក្នុង​អាជីវកម្ម​មាន​អត្រា​ខ្ពស់​រហូតដល់​ទៅ​៨០​ភាគរយ ឬ​៩០​ភាគរយ​ឯណោះ​។ បើ​ដូច្នេះ​តើ​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​បើក​ដំណើរការ​ហើយ​ទទួលបាន​ជោគជ័យ​? តើ​អាជីវកម្ម​រួមគ្នា​រវាង​ប្តី​ប្រពន្ធ​នេះ អាច​ទទួលជោគជ័យ​ក​ម្រិ​ត​ណា​?  
 
​ដើម្បី​ជ្រាប​លម្អិត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា និង​លោក អ៊ឹម ផល្លា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Boooloom Booloom Co.,Ltd ដូចតទៅ​






 

Tag:
 អ៊ឹម ផល្លា​
 ​អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com