ជាតិ
មានការ​ចល័ត​រថពាសដែក និង​រថយន្តទ័ព​នៅ​ម៉ោង​២​ទៀបភ្លឺ អាជ្ញាធរ​ប្រាប់​កុំ​ឲ្យ​ព្រួយបារម្ភ​
04, Jan 2017 , 6:01 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កង​យោពល​ខេមរភូមិន្ទ នឹង​ចល័ត​រថពាសដែក ២​គ្រឿង​និង​រថយន្តយោធា​ចំនួន ១៥​គ្រឿង នៅ​ម៉ោង ២​ទៀបភ្លឺ នៅ​ថ្ងៃទី​៥ មករា នេះ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​កីឡា​កងទ័ព រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦ ដល់ទី​៨ ខែមករា នៅ​កោះ​ពេជ្រ​។​



​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តីជូនដំណឹង​នៅថ្ងៃនេះ​ថា គណៈកម្មការ​រៀបចំ​កីឡា​កង​យោពល​ខេមរភូមិន្ទ នឹង​ចល័ត​សម្ភា​យោធា មាន រថពាសដែក និង​រថយន្ត ពេល​ទៀបភ្លឺ ពី​កងពលតូច​អន្តរាគមន៍​លេខ ៧០ ទៅ​កោះ​ពេជ្រ​។  យោធ​ភណ្ឌ​ទាំងនេះ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវ​វេ​ង​ស្រេង មហាវិថី មុនី​រ៉េត មហាវិថី​ម៉ៅ​សេទុង និង​មហាវិថី​សុធារស​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស បាន​ប្រាប់​សាធារណជន​ទាំងអស់ កុំ​មានការ​យល់ច្រឡំ និង​ភ្ញាក់ផ្អើល ចំពោះ​ការ​ចល័ត​យោធ​ភណ្ឌ​សម្រាប់​រៀបចំ​កម្មវិធី​តាំងពិព័រណ៍​សម្ភារ​យោធា​ខាងលើ​។​

​យោធ​ភណ្ឌ​ទាំងនេះ នឹង​ត្រឡប់​ចូល​កងពលតូច​អន្តរាគមន៍​លេខ ៧០​វិញ នៅ​ម៉ោង ២​ទៀបភ្លឺ ថ្ងៃទី​៩ ខែមករា​៕


Tag:
 ប៉ា សុជាតិ​វង្ស​
  រថពាសដែក​
  យោធា​
© រក្សាសិទ្ធិដោយ thmeythmey.com