ជាតិ
សង្គមជាតិ
ព្រះពុទ្ធ​៖ រស់នៅ ១០០ ឆ្នាំ តែ​ខ្ជិលច្រអូស ចាញ់​អ្នករស់នៅ​តែមួយ​ថ្ងៃ តែ​ឧស្សាហ៍​ព្យាយាម​
17, Dec 2017 , 10:59 pm        
រូបភាព
ដោយ:
ព្រះសម្មាសម្ពុទ្ធ តែងតែ​ទូន្មាន​ដល់​មនុស្ស ដែល​បាន​កើតមក​នៅលើ​ផែនដី ត្រូវតែ​តស៊ូ និង​ឧស្សាហ៍​ព្យាយាមទាំងក្នុងការសិក្សា ទាំងការងារសុចរិត ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​

 
​នៅក្នុង​គាថា ធម្មបទ ព្រះពុទ្ធ បាន​សម្តែង​អំពី​គុណវិបត្តិ​នៃ​មនុស្ស​ខ្ជិល ទៅកាន់ ព្រះ​ថេរ​មួយអង្គ ព្រះនាម «​សប្ប​ទាស​ត្ថេ​រ​» ដែល​ធ្វើ​ឲ្យ​ព្រះ​ថេរ​អង្គ​នេះ ស្តាប់​ហើយ បានសម្រេច​ធម៌​ជាន់ខ្ពស់​។ 
 
​ព្រះពុទ្ធ ត្រាស់​សម្តែង​យ៉ាងខ្លីបែបនេះ​ថា​៖ «​បុគ្គល​ណា រស់នៅ​មួយរយ​ឆ្នាំ ជា​មនុស្ស​ខ្ជិលច្រអូស មាន​ព្យាយាម​ថយមថយ មិន​ប្រសើរ​នោះឡើយ តែ​ការរស់នៅ​សូម្បីតែ​មួយថ្ងៃ របស់​បុគ្គល​ដែល​ប្រារព្ធ​នូវ​សេចក្តី​ឧស្សាហ៍​ព្យាយាម​មាំមួន ទើប​ជាការ​រស់នៅ​ប្រសើរ​»​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com