ពីនេះ ពីនោះ
រត់ចោល​តំណែង ព្រោះតែ​រឿង​ទ្រព្យសម្បត្តិ​ខ្លួនឯង​
10, Feb 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។​



​ណាន​កុង​ជិ​ង​ស៊ូ ល្មើស​នឹង​ក្សត្រ ទិ​ង​កុង នៃ​នគរ​លូ ព្រោះ​តែមាន​ស្តុកស្តម្ភ​ខ្លាំងពេក ទើប​គេចខ្លួន​ទៅ​រស់នៅ​នគរ​វើ​យ​។ ក្សត្រ​នគរ​វើ​យ បាន​ជួយ​សុំ​ជីវិត​ឲ្យ ណាន​កុង​ជិ​ង​ស៊ូ បាន​រួច​ជីវិត​ត្រឡប់​មកកាន់​នគរ​លូ​វិញ​។ ណាន​កុង​ជិ​ង​ស៊ូ ក៏​ដឹកជញ្ជូន​ទ្រព្យសម្បត្តិ​មានតម្លៃ​ជាច្រើន​រទេះ​ធ្វើដំណើរ​ត្រឡប់​ទៅ​នគរ​លូ​យ៉ាង​គគ្រឹកគគ្រេង​។​

​ខុង​ជឺ ពោលថា «​អួតអាង​ពី​ទ្រព្យសម្បត្តិ​ដូច្នេះ សុខ​ចិត្តជា​អ្នកក្រ​លំបាក​ដូច​កាល​រត់​ភៀសខ្លួន​ចោល​តំណែង​ទើប​វា​ប្រសើរ​ជាង​»
​ជឺ​អ៊ីវ សួរថា «​ហេតុអ្វី​បានជា​ត្រូវធ្វើ​បែប​ហ្នឹង​?»

​ខុង​ជឺ ឆ្លើយ «​មាន​ស្តុកស្តម្ភ​តែ​មិន​រក្សា​ទំនៀម​បវេណី​ល្អៗ នឹង​នាំ​ឲ្យ​កើត​គ្រោះអាក្រក់​បាន​ដោយ​ងាយ​។ រឿង​ដែល ណាន​កុង​ជិ​ង​ស៊ូ រត់ចោល​តំណែង ក៏​មកពី​រឿង​ទ្រព្យសម្បត្តិ​នេះឯង​។ ឥឡូវនេះ​គេ​នៅតែ​មិនទាន់​ភ្ញាក់ខ្លួន​ទៀត​? យើង​បារម្ភ​ថា មិនយូរ​មិនឆាប់​នឹង​កើតរឿង​អាក្រក់​ដល់​គេ​ទៀត​មិន​ខាន​ទេ​»

​ណាន​កុង​ជិ​ង​ស៊ូ ដឹង​ពី​រឿង ខុង​ជឺ និយាយ​ដូច្នេះ​ក៏​ប្រញាប់​កែលម្អ ងាក​មក​ធ្វើការ​សិក្សា​ទំនៀម​បវេណី​ជាមួយ ខុង​ជឺ ព្រមទាំង​បាន​យក​ទ្រព្យសម្បត្តិ​មួយចំនួន​ទៅ​បរិច្ចាគ​ដល់​ជនក្រីក្រ​៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com