ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ឥណ្ឌាបើកសម្តែងរឿងរាមាយណនៅប្រាសាទបាយ័ន
16, Jan 2017 ,
11:07 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ក្នុងព្រឹត្តិការណ៍មហាស្រពវប្បធម៌ឥណ្ឌានៅកម្ពុជា ក្រុមសិល្បៈរបស់ឥណ្ឌា បានចាប់ផ្តើមសម្តែងរឿង រាមាយណ ដែលខ្មែរស្គាល់ជាទូទៅ «រាមកេរ្តិ៍» នៅប្រាសាទបាយ័ន។ ការសម្តែងនេះធ្វើឡើងនៅបរិវេណប្រាសាទបាយ័ននៅល្ងាចថ្ងៃទី១៤ មករា ឆ្នាំ២០១៧ ដោយមានការចូលរួមពីមហាជនទូទៅ។
កម្មវិធីបើកការសម្តែងនៅប្រាសាទបាយ័ន គឺមានការចូលរួមពីអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក Naveen Srivastava និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន។ លោក ថោង ខុន បានរម្លឹកពីចំណងមិត្តភាពឥណ្ឌា-កម្ពុជា នាពេលកន្លងមក ក្នុងនោះតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ក្នុងឆ្នាំ២០១៦កន្លងទៅ ទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា មានប្រមាណ ១០ម៉ឺននាក់។
លោក Naveen Srivastava បានថ្លែងថា ការមហាស្រពវប្បធម៌ឥណ្ឌានេះ គឺដើម្បីរិតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរបស់ប្រជាជនទាំង២។ មហាស្រពដែលជាកិច្ចសហប្រតិបត្តិការរវាងស្ថានទូតឥណ្ឌា ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះដែរ តាមការបញ្ជាក់របស់លោកអគ្គរដ្ឋទូត ក៏ដើម្បីយុវជនជំនាន់ក្រោយយល់ដឹងពីវប្បធម៌ឲ្យទូលំទូលាយផងដែរ។
គួរបញ្ជាក់ថា ការសម្តែងសិល្បៈឥណ្ឌានេះ ធ្វើឡើងរយៈពេល2ថ្ងៃ ចាប់ពីថ្ងៃទី14 ដល់15 មករា ឆ្នាំ2017។
សូមទស្សនាការសម្តែងរឿងរាមាយណពីក្រុមសិល្បៈប្រទេសឥណ្ឌា នៅប្រាសាទបាយ័នដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
មហាស្រពវប្បធម៌ឥណ្ឌា
បាយ័ន
រ៉ាម៉ាយ៉ាណា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម