ពីនេះ ពីនោះ
ក្រម​ង៉ុ​យ​៖ អ្នក​ខ្ចីលុយ​គេ ត្រូវ​យកទៅ​រកស៊ី
10, Feb 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទោះបី​ច្បាប់​ល្បើក​ថ្មី​របស់​ក្រម​ង៉ុ​យ បាន​និពន្ធ​តាំងពី​សម័យ​អាណាព្យាបាល​បារាំង​ក្តី ប៉ុន្តែ អត្ថន័យ​នៃ​ច្បាប់​ល្បើក​ថ្មី នៅតែមាន​តម្លៃ​អប់រំ​យ៉ាងច្រើន ដល់​មនុស្ស​ជំនាន់​នេះ​។ ៣​វគ្គ​ក្នុងចំណោម​វគ្គ​ជាច្រើន​នៃ​ច្បាប់​នេះ បាន​ណែនាំ​មនុស្ស​កុំ​ឲ្យ​ខ្ចី​របស់គេ​ប្រើ តែ​ត្រូវ​ខ្ចីលុយ​គេ យកមក​ទិញ​របស់របរ​ដែល​ខ្លួន​ចង់បាន ឬ​យកលុយ​នោះ មករក​ស៊ី ដើម្បី​បង្កើន​ទ្រព្យសម្បត្តិ​។



​បច្ចុប្បន្ននេះ មាន​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន ជំពាក់​បំណុល​ធនាគារ​។ គ្រួសារ​ខ្លះ ជំពាក់​បំណុល​គេ ១ ឬ​២​កន្លែង ខណៈ​គ្រួសារ​ខ្លះទៀត ជំពាក់​៣​ទៅ​៤​កន្លែង​។ ការប្រើប្រាស់​បំណុល​មិន​ត្រឹមត្រូវ និង​មិនបាន​គិតគូរ​ពី​លទ្ធភាព​សង និង​មិន​យក​កម្ចី​ទៅរក​ស៊ី​នោះ អាច​នាំទុក្ខ​ដល់​ខ្លួន រហូត​អាច​ឈានដល់​រឹបអូស​ទ្រព្យសម្បត្តិ​ជាដើម​។

​ច្បាប់​ល្បើក​ថ្មី​របស់​កវី​ក្រម​ង៉ុ​យ  ក៏បាន​ណែនាំ​ពី​បញ្ហា​ខាងលើ​នេះដែរ​។

សូម​អញ្ជើញ​អាន​កំណាព្យ​ខាងក្រោម​នេះ​ដូចតទៅ​៖ 

[…]​កាន់​ឬ​ក​ឲ្យ​ខ្ពស់   ​ឲ្យ​ខ្ពើម​ពាក្យ​ឈ្លោះ    ទើបបានជា​គាប់​
​យក​ឆោត​ដាក់ខ្លួន  ​ច្រើន​មាន​គេ​រាប់    ​បើ​ខ្លួន​ឥត​ទ្រព្យ
​កុំ​ធ្លាប់​ហ៊ាន​ខ្ចី​។​

​គ្រប់ការ​សារពើ    ចង្អេរ​កញ្ជើ    កន្តាំង​តៅ​ល្អី
​រនាស់​រទេះ   ​គោ​សេះ​ក្របី     ​បើ​បានជា​ខ្ចី
​ខ្ចីប្រាក់​គេ​ទិញ​។​

​យកមក​រកស៊ី     ខែ​មួយខែ​ពីរ    ​សង​ប្រាក់​គេ​វិញ
​របស់​បាន​យើង   ​ជាជាង​ជួញ​ចេញ     ឯ​ទ្រព្យ​នោះ​មិញ
​ចេញ​ជា​ទ្រព្យ​ឯង​។​[…] 

​ប្រភព​៖ «​ច្បាប់ក្រម​ង៉ុ​យ​» បោះ​ពុ​ម្ភ​ឆ្នាំ​១៩៧២ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ


© រក្សាសិទ្ធិដោយ thmeythmey.com