ពីនេះ ពីនោះ
សសរស្តម្ភ​ទាំង ៤ ដើម្បី​ថែរក្សា​សុភមង្គល និង​សេចក្តីស្នេហា ឲ្យ​បាន​គង់វង្ស​
10, Feb 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការថែរក្សា​ទំនាក់ទំនង និង​សេចក្តីស្នេហា​មួយ​ឲ្យ​បានយូរ​អង្វែង ទាមទារ​ទំនួល​ខុសត្រូវ​ខ្ពស់​ណាស់​។​



​អ្នក​ទាំងពីរ​ត្រូវ​ចេះ​សម្រប​ខ្លួន អត់ធ្មត់ អធ្យាស្រ័យ និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​។​

​មាន​កត្តា​ជាច្រើន ដែល​អាចធ្វើ​ឲ្យ​អ្នក​បាត់បង់​សុភមង្គល និង​សេចក្តីស្នេហា ប៉ុន្តែ ក៏មាន​រឿងរ៉ាវ​មួយចំនួន​ផងដែរ ដែល​អាចជួយ​ថែរក្សា​វា​ឲ្យ​បាន​ស្ថិតស្ថេរ​នោះ​។​

​ខាងក្រោម​នេះ គឺជា​គោលការណ៍​សំខាន់​ទាំង ៤ ដើម្បី​ថែរក្សា​សេចក្តីស្នេហា ឲ្យ​បាន​ស្ថិតស្ថេរ និង​មាន​សុភមង្គល ៖

១. ជឿជាក់ ចំពោះ​ដៃគូ​របស់​អ្នក​
២. មាន​ជំនាញ​ទំនាក់ទំនង​
៣. គោរព និង​ឲ្យ​តម្លៃ​គ្នា​
៤. គោរព​ពាក្យសំដី និង​ការសន្យា​។​

​សរុបទៅ គ្រួសារ​មួយ​មាន​សុភមង្គល ទាមទារ​ការខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​ទាំងពីរ ហើយ​ត្រូវ​ចងចាំ​ថា គ្មាន​គ្រួសារ​ណា ដែល​មិនមាន​ជម្លោះ ឬ​បញ្ហា​នោះទេ គ្រាន់តែ​គេ​ចេះ​ដោះស្រាយ កែប្រែ និង​សិក្សា​ពី​បញ្ហា​ទាំងនោះ សម្រាប់​ទុកជា​បទពិសោធន៍​នៅ​ថ្ងៃក្រោយ​ប៉ុណ្ណោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com