ព័ត៍មានសុខភាព
សុខភាព៖ មក​រដូវ​ពីរដង ក្នុង​មួយខែ ជា​រឿង​គ្រោះថ្នាក់​?
24, Jan 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

 
​វា​ច្រើនតែ​ជា​រឿង​មួយ​ធម្មតា​ទេ សម្រាប់​យុវ​វ​តី​ដែល​មក​រដូវ​មិន​ទៀងទាត់​។ នៅពេល​រដូវ​របស់​ក្មេងស្រី​មក​មិន​ទៀង វា​អាច​នឹង​កើតឡើង ច្រើនដង​ក្នុង​មួយខែ ឬ​អាច​កើតឡើង​តែ​ពីរ​បី​ខែម្តង​ប៉ុណ្ណោះ​។ ក្មេងស្រី​ខ្លះ​យល់ថា ពួកគេ​មក​រដូវ​ច្រើនជាង​មួយដង សម្រាប់​ខែ​ខ្លះ​។ ប៉ុន្តែ វា​គឺជា​មធ្យោបាយ​ធម្មជាតិ​មួយ​សម្រាប់​រាងកាយ ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​ទាំងឡាយ នៃ​ការលូតលាស់​រាងកាយ​ប៉ុណ្ណោះ​។

 
 
​វដ្ត​រដូវ​អ្នក គួរតែ​ស្រួលបួល​មកវិញ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ ក្រោយពី​មក​រដូវ​ដំបូង​រួច​។ បើសិន​ជាការ​មក​រដូវ​នោះ គឺ​មក​ច្រើនៗ និង​ច្រើនជាង​ម្តង​ក្នុង​មួយខែ ឬ​ធ្លាប់​រួមភេទ ចូរ​ទាក់ទង​គ្រូពេទ្យ ដើម្បី​ពិគ្រោះ​ទៅ​។ បញ្ហា​កំណក​ឈាម​មួយចំនួន អ័រម៉ូន និង​ជំងឺ​កាមរោគ សុទ្ធតែ​អាចធ្វើ​ឲ្យ​ស្ត្រី ងាយ​នឹង​ហូរឈាម​ច្រើនៗ​ខ្លាំងណាស់​។ 
 
​ការពិនិត្យ​សុខភាព អាចជួយ​អ្នកកំណត់​ដឹងថា ត្រូវ​ប្រើ​ថ្នាំ ឬ​ព្យាបាល​ឬ​អត់​ដូចជា ថ្នាំ​បំប៉ន​ជាតិ​ដែក​បន្ថែម ដើម្បី​បង្ការ​ជំងឺ​កង្វះ​គ្រាប់​ឈាម ឬ​ថ្នាំ​ផ្សះ ដើម្បី​ព្យាបាល​ការបង្ក​រោគ​។ អ្វីដែល​សំខាន់​នោះ គឺ​ការ​ទៅពិនិត្យ​សុខភាព ដែល​នឹង​ផ្តល់ឱកាស​ច្រើន​ដល់​អ្នក ដើម្បី​សិក្សា​បន្ថែម​អំពី​រាងកាយ​ខ្លួនឯង​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com