ព័ត៍មានសុខភាព
យុវវ័យ​គួរតែ​បរិច្ចាគ​ឈាម​ដែរ​ទេ​?
28, Mar 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ដោយយោង​ទៅតាម American Red Cross បាន​ឲ្យ​ដឹងថា មនុស្ស​ម្នាក់​អាច​នឹង​ត្រូវការ​ការបញ្ចូល​ឈាម​រហូតដល់ ៩៧​ភាគរយ​ឯណោះ​។ ដូច្នេះ​ការបរិច្ចាគ​ឈាម​ពិតជា​រឿង​សំខាន់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។

 
​តើន​រណា​អាច​បរិច្ចាគ​ឈាម​បាន​ខ្លះ​?
​ដោយយោង​ទៅតាម​ធានា​គា​ឈាម​ជាតិ​កម្ពុជា អ្នកបរិច្ចាគឈាម​ត្រូវតែ​៖
​អាយុ​ចាប់ពី ១៨​ឆ្នាំ​ដល់ ៦០​ឆ្នាំ​
​ទម្ងន់​ចាប់ពី ៤៥​គីឡូក្រាម​ឡើងទៅ​
​គ្មាន​ភាពស្លេកស្លាំង​
​សម្ពាធ​ឈាម​ធម្មតា​
​គ្មាន​ប្រវត្តិ​ជំងឺឆ្លង​
​ចន្លោះពេល​នៃ​ការផ្តល់​ឈាម ៣ ទៅ​៤ ខែម្តង​។​
 
​មុនពេល​បរិច្ចាគ​ឈាម​
​មុនពេល​ឈាន​ជើង​ចូលក្នុង​ទ្វា​ធានា​គា​ឈាម​ដើម្បី ការបរិច្ចាគ​ឈាម ចូរ​ញ៉ាំ​អាហារ​ពេលព្រឹក ឬ​ថ្ងៃត្រង់​ឲ្យ​ហើយ ប៉ុន្តែ​ត្រូវចៀ​សវា​អាហារ​ណា​សម្បូរ​ជាតិ​ខ្ល​ញា់​ដូចជា បឺ​ហ្គឺ ឬ​អាហារ​ចៀន​។ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ហើយ​។ 
 
​មុនពេល​បរិច្ចាគ​ឈាម អ្នកនឹង​ត្រូវគេ​សួរ​នូវ​សំណួរ​មួយចំនួន​អំពី​ប្រវត្តិ​ជំងឺ និង​ត្រូវ​វាស់​សីតុណ្ហភាព ជីពចរ សម្ពាធ​ឈាម និង​ចំនួន​ឈាម​។ ចំពោះ​ការសាកសួរ​ប្រវត្តិ​ជំងឺ​គឺ​ដើម្បី​ប្រាកដថា អ្នកមាន​សុខភាព​ល្អ​គ្រប់គ្រាន់​ក្នុងការ​បរិច្ចាគ​ឈាម​ឬ​អត់​។ 
 
​ឈាម​ដែល​ត្រូវបាន​បរិច្ចាគ​រួច​នឹងត្រូវ​ធ្វើតេស្ត​បន្តទៀត​ដើម្បី​រកមើល​ជំងឺអេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C និង​ស្វាយ​ជាដើម​។ បើសិនជា​ឈាម​នោះ​មាន​ជំងឺ​ណាមួយ​នៃ​ជំងឺ​ខាងលើ គឺ​មិនអាច​ទុក​បានទេ ហើយក៏​ត្រូវតែ​បំផ្លាញចោល​ដែរ​។ ដោយសារតែ​ឈាម​អាច​ឆ្លង​ជំងឺ​ដល់​អ្នកទទួលបាន ដូច្នេះ​ការធ្វើ​តេស្ត​នេះ​គឺជា​រឿង​ចាំបាច់​បំផុត​។ 
 
​តើ​អាច​ឆ្លង​ជំងឺ​ទេ​ពេល​បរិច្ចាគ​ឈាម​អញ្ចឹង​?
​ធម្មតា​ដំណើរ​ការណ៍​នៃ​ការបរិច្ចាគ​ឈាម​គឺ​ស៊ីពេល​ប្រហែល ១០​នាទី​ប៉ុណ្ណោះ​។ យ៉ាងណាមិញ មនុស្ស​ម្នាក់​មិនអាច​ឆ្លង​ជំងឺ​អ្វី​ពី​ការបរិច្ចាគ​ឈាម​នោះទេ ព្រោះថា​ម្ជុ​រ និង​ឧបករណ៍​សម្រាប់​ធ្វើការ​បូម​ឈាម​ពី​អ្នក​សុទ្ធតែ​ឆ្លងកាត់​ការសម្លាប់​មេរោគ​ទាំងអស់​។ រាល់​មជ្ឈមណ្ឌល​បរិច្ចាគ​ឈាម​ទាំងអស់​សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ​ជា​ទៀងទាត់​ដើម្បី​ប្រាកដថា​អ្វីៗ​ធ្វើឡើង​ដោយ​សុវត្ថិភាព​។ 
 
​ពេលខ្លះ អ្នកបរិច្ចាគឈាម​អាច​នឹងមាន​អាកា​រៈ​បន្តិចបន្តួច​ដែរ​ដូចជា ចង្អោ ស្រាល​ក្បាល វិលមុខ ឬ​សន្លប់ ប៉ុន្តែ​អាកា​រៈ​ទាំងនេះ​ច្រើនតែ​បាត់ទៅ​វិញ​លឿន​ណាស់​។ 
​និយាយ​ចំពោះ​អ្នកបរិច្ចាគឈាម​វិញ រាងកាយ​របស់គេ​នឹង​ជំនួស​ឈាម​ដែល​បាត់បង់​វិញ​ដោយ ផ្លា​កែ​ត​ក្រោយពី​បរិច្ចាគ​ឈាម​រួច​។ ជាទូទៅ វា​ត្រូ​វា​ការ​ពេល​ប្រមាណ ៤ ទៅ​៨​សប្តាហ៍​ទើប​រាងកាយ​ផលិត​គ្រាប់​ឈាមក្រហម​ដើម្បី​បំពេញ​ឈាម​ដែល​បាត់បង់​ក្នុងពេល​បរិច្ចាគ​នោះបាន​គ្រប់​។ 
 
​ទោះបីជា​អ្នក​ដែល​អាច​បរិច្ចាគ​ឈាម​បាន​អាយុ​គឺមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើយ​ក៏ដោយ ប៉ុន្តែ​ក្នុងនាម​ជា​យុវវ័យ និង​ជា​កូន​ល្អ​សម្រាប់​ឪពុកម្តាយ មុននឹង​សម្រេចចិត្ត​បរិច្ចាគ​ឈាម គួរតែ​សុំ​ការអនុញ្ញាតិ​ពី​ឪពុកម្តាយ​ជាមុនសិន បូករួម​នឹង​ហេតុផល​ទាំងអស់​ខាងលើនេះ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com