មាន​ទម្លាប់​គេង​ថ្ងៃ តើ​គួរ​គេង​របៀប​ម៉េច​ទើប​ត្រឹមត្រូវ និង​មិន​ប៉ះពាល់​ដល់​សុខភាព​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មាន​ទម្លាប់​គេង​ថ្ងៃ តើ​គួរ​គេង​របៀប​ម៉េច​ទើប​ត្រឹមត្រូវ និង​មិន​ប៉ះពាល់​ដល់​សុខភាព​?
29, Mar 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបី​ជាការ​គេង​ថ្ងៃ​ត្រូវបាន​គេ​យល់ថា​ច្រើនតែ​កើត​ឡើងលើ​កុមារ​តូចៗ មនុស្ស​ចាស់ និង​មនុស្ស​ដែល​ខ្ជិល​ក៏ដោយ តែ​វា​អាច​នឹង​ល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា​ទៅវិញ​ទៅ ដោយ​មិន​គិតថា​គេ​អាយុ​ប៉ុន្មាន​ឡើយ​។ យ៉ាងណាមិញ អ្នក​គួរតែ​រៀន​គេង​ថ្ងៃ​ភ្លាម​ទៅ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​របស់​វា​។ ខណៈពេលដែល​ការ​គេង​ថ្ងៃ​អាចជួយ​ជំរុញ​ថាមពល​របស់​អ្នក​ពេញ​មួយថ្ងៃ​បាន តែ​បើសិនជា​អ្នក​មិនចេះ​វិធី​គេង​ទេ ឬ​គេង​ខុស​ក្បួន អ្នក​នៅតែ​ភ្ញាក់ឡើង​ដោយ​អស់កម្លាំង​ដដែល​។



អញ្ចឹង​គួរតែ​ធ្វើ​ទៅតាម​ក្បួន​ដូចខាងក្រោម​នេះ​សិន​ទៅ​៖

ចូរ​កំណត់​ពេលវេលា​គេង​ថ្ងៃ​ត្រឹមតែ ២០ ទៅ​៣០​នាទី​បាន​ហើយ​
ចូរ​ស្វែងរក​ទំនុក និង​កន្លែង​ដ៏​ត្រូវ​នឹង​អ្វីដែល​អ្នក​ចូលចិត្ត និង​គេង​បាន​ស្រួល ជាពិសេស​កន្លែង​ស្ងា​ត ឬ​បរិយាកាស​ស្ងប់​ល្អ​
ជ្រើសរើស​ថា​តើ​ការ​គេង​របៀប​ម៉េច​ដែល​អ្នក​ចូលចិត្ត ដូចជា​គេង​ផ្អៀង ផ្កាប់ ឬ​ផ្ងា​
មាន​របស់​ជំនួយ​ដូចជា ការ​ស្តាប់​តន្ត្រី ឬ​ចូលចិត្ត​កន្លែង​ស្ងាត់​
អាច​ញ៉ាំ​កាហ្វេ​មួយ​ពែង​មុន​គេង​
ចូរ​បំភ្លេច​នូវ​រាល់​បញ្ហា​ទាំងអស់ និង​គិតតែ​ពី​ការ​គេង​តែមួយគត់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com