អត្ថបទពាណិជ្ជកម្ម
AMK កើនឡើង​ទាំង​ចំនួន​អ្នក​ខ្ចី​,​ប្រាក់កម្ចី និង​ចំនួន ATM
26, Jan 2017 , 2:32 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចំនួន​គណនី​អតិថិជន​កម្ចី​សកម្ម (​មិន​រាប់បញ្ចូល​កម្ចី​បុគ្គលិក​)​របស់ AMK  គិត​ត្រឹម ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ កន្លងទៅ បាន​កើនឡើង​គួរអោយកត់សម្គាល់ ក្នុងនោះ​ចំនួន​ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATM / CDM) របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​នេះ បាន​កើនឡើង​ជាប្រចាំ​ផងដែរ​។ បណ្ដាអតិថិជន បាន​ចាប់អារម្មណ៍ AMK ដោយសារគ្រឹះស្ថានមួយនេះ បាន​ផ្ដល់នូវ​ភាពងាយស្រួល និង​បំពេញ​នូវ​តម្រូវការ​ទាន់​ចិត្ត​ដល់​ពួកគេ​។​

​ចំនួន​គណនី​អតិថិជន​កម្ចី​សកម្ម គិត​ត្រឹម​ឆ្នាំ ២០១៤ ដល់ ២០១៦ កន្លងទៅនេះ មាន​ចំនួន​កើនឡើង​ច្រើន ដែល​វា​ជា​សមិទ្ធផល​ដ៏​ធំធេង​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​នេះ​។ ក្នុង​ឆ្នាំ ២០១៤ មាន​អតិថិជន​កម្ចី​សកម្ម​សរុប​ចំនួន ៣៣៤.៨៣៣ នាក់ រីឯ​ឆ្នាំ ២០១៥ អតិថិជន​សរុប​ចំនួន ៣៣៣.៧១១ នាក់ និង​ក្នុង​ឆ្នាំ ២០១៦ កន្លងមកនេះ ចំនួន​អតិថិជន​ខ្ចីប្រាក់​សរុប ៣៤២.៨៤៥ នាក់​។​

​ចំពោះសមតុល្យ​ប្រាក់កម្ចី ឬ​ហៅថា (​ប្រាក់កម្ចី​សរុប​) វិញ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ក្នុង​ឆ្នាំ​២០១៤ កន្លងទៅ មាន​ចំនួន​ទឹកប្រាក់​សរុប ៩៤.៥៧៥.៥១៥ ដុល្លារ ​ឆ្នាំ ២០១៥ ចំនួន​ទឹកប្រាក់ ១២៥.៨៧២.៣៤៥ ដុល្លារ និង​ក្នុង​ឆ្នាំ ២០១៦ មាន​ចំនួន ១៤៨.៣៧៤.៩៦១​ដុល្លារ ។ ចំនួន​ទឹកប្រាក់​ទាំងនេះ គឺជា​ការបំពេញ​នូវ​តម្រូវការ​ចាំបាច់រ​បស់​អតិថិជន​របស់ខ្លួន​។​

​ក្រៅពី​ចំនួន​គណនី​អតិថិជន​កម្ចី​សកម្ម និង​សមតុល្យ​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ចំនួន​ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATM / CDM) របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​នេះ កំពុង​រីកចម្រើន​យ៉ាងខ្លាំង​ក្នុងប្រទេស​កម្ពុជា ដែល​ធ្វើអោយ​អតិថិជន​ងាយស្រួល​ប្រើប្រាស់​សេវាកម្ម របស់​AMK តាម​តម្រូវការ​ផងដែរ​។  របាយការណ៍​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៦​កន្លងមកនេះ ចំនួន​ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​កើនឡើង​ដល់​៥៨​កន្លែង​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 AMK
© រក្សាសិទ្ធិដោយ thmeythmey.com