ជាតិ
បទសម្ភាសន៍
អ្នកលក់ដើមអង្គារសិល្បិ៍ បារម្ភខាតដើម និងត្រូវដោះបំណុលក្រោយចូលឆ្នាំចិន
× ដើមផ្កាអង្គាសិល្បិ៍ ត្រូវបានដាក់តាំងលក់ព្រោងព្រាតរៀងរាល់ឆ្នាំ មុនពិធីបុណ្យប្រពៃណីចូលឆ្នាំចិន និងវៀតណាម។ អ្នកលក់ដើមអង្គារសិល្បិ៍នៅសង្កាត់ភ្នំពេញថ្មី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា នៅឆ្នាំនេះពួកគាត់លក់មិនសូវដាច់ឡើយ ព្រោះតែដើមផ្កាមិនសូវល្អ។ ដើមអង្គារសិល្បិ៍លក់មិនសូវដាច់ អ្នកលក់ដែលភាគច្រើនជាជនជាតិខ្មែរ ត្រូវប្រឈមនឹងការខាតដើម និងត្រូវរកលុយមកដោះបំណុល ដែលពួកគាត់បានខ្ចីលុយពីធនាគារ ឬអ្នកជិតខាងខ្លះ មករួមផ្សំធ្វើជាដើមទុន ទិញដើមអង្គាសិល្បិ៍មកលក់ ក្នុងរដូវចូលឆ្នាំចិន វៀតណាមនេះ។
សូមអញ្ជើញទស្សនាវីដេអូ ខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com