កំណាព្យបទ កាកគតិ
ដោយប៉ាកាខ្មៅ
-ច្រើនឆ្នាំឃើញជាក់ សែនចិនភ្នែកធ្លាក់
ស្រវឹងច្រើនខ្មែរ ខ្លះផឹកដល់ជ្រុល
ពុលឈឺរាប់ខែ ចិនខ្លះផឹកតែ
-ផឹកយ៉ាប់ចិនក្លាយ ផឹកដល់ចោលបាយ
មិនមែនធម្មតា ស្រវឹងជួបគ្រោះ
ខ្លះរស់ពិការ ស្លាប់ចោលគ្រួសារ
មេម៉ាយកំព្រា។
-ខ្លះស្រវឹងខ្លាំង បើកឡានប្រណាំង
ល្បងកម្លាំងគ្នា មិនគោរពច្បាប់
ស្លាប់យ៉ាងវេទនា ខ្លះនៅរស់ជា
តែត្រូវជាប់គុក។
-ព្រោះតែសុរា បង្កហិង្សា
គ្រួសាររងទុក្ខ បាត់ភាពកក់ក្តៅ
រស់មិនពេញមុខ សុរាវាយលុក
បាត់សុខសិរី។
-ព្រះពុទ្ធផ្តាំថា រឿងល្បែងស្រីស្រា
មិនដែលសុខអី គ្មានភាពចម្រើន
មានតែក្រក្រី ខ្មែរទាំងប្រុសស្រី
ឈប់ផឹកបានអត់?