កីឡាជាតិ
ជាតិ
ទិដ្ឋភាព​ប្រកួត​ដែលមាន​ការចូលរួម​ពី​កីឡាករ តារា​កំប្លែង តារាចម្រៀង និង​ថ្នាក់ដឹកនាំ​ស​.​ស​.​យ​.​ក​
27, Jan 2017 , 7:19 pm        
រូបភាព
ដោយ:
​ជំនួប​សប្បុរសធម៌​ដើម្បី​ស្វែងរក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​រវាង​ក្រុមកីឡា​បាល់ទាត់ ប្រាក់ មុន្នី​ឧ​ត្ត​ម All Star និង​ក្រុម ចាន់ វឌ្ឍនាកា All Star បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៤-៤ ។​



​ការប្រកួត​នេះ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យក​) តារា​កំប្លែង តារាចម្រៀង តារា​សម្តែង និង​កីឡាករ​បាល់ទាត់​ជាច្រើនរូប​ទៀត​។ ការប្រកួត​នេះ​មិន​ត្រឹមតែ​ដើម្បី​មនុស្សធម៌​ប៉ុណ្ណោះ​ទេ ថែមទាំង​ដើម្បី​អបអរ​ការប្រកួត​ពាន​រង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៧ ទៀតផង​។​

​សម្រាប់​ក្រុម ចាន់ វឌ្ឍនាកា All Star គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​សម្រេចបាន​ដោយ ចាន់ វឌ្ឍនាកា នាយ​ក្រឹម អ្នកចម្រៀង ខេ​ម និង​មង្គល ទីណា ដែល​ក្នុងនោះ លោក ហ៊ុន ម៉ា​នី ក៏បាន​រួមចំណែក​បញ្ជូន​ឲ្យ​វឌ្ឍនាកា ស៊ុត​គ្រាប់​បើកឆាក​ផងដែរ​។ រីឯ​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម All Star  គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon បោះ​ឲ្យ ឧ​ត្ត​ម ស៊ុត​គ្រាប់​ដំបូង ហើយ​កីឡាករ​ដែល​ធ្វើបាន​សម្រេច​ជា​បន្តបន្ទាប់​រួមមាន ទិ​ត្យ ឌី​ណា នាយ​គ្រឿន និង​សុជាតិ​ភ្លេងខ្មែរ​៕





















































































Tag:
 នាយ​ពែ​កមី​
  ប្រាក់ មុន្នី​ឧ​ត្ត​ម All Star
  ចាន់ វឌ្ឍនាកា All Star
© រក្សាសិទ្ធិដោយ thmeythmey.com