ជាតិ
បទសម្ភាសន៍
ជំនឿ​លើ​ដើម​អង្គារ​សិ​ល្បិ៍ នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​
27, Jan 2017 , 3:08 pm        
រូបភាព
​ដើម​អង្គារ​សិ​ល្បិ៍​គឺជា​គ្រឿង​សំណែន​មួយ ក្នុងចំណោម​គ្រឿង​សំណែន​ជាច្រើន​មុខ​ទៀត ដែល​ជនជាតិ​ចិន វៀតណាម និង​កូន​ខ្មែរ​ជាប់សែស្រលាយ​ចិន មិនដែល​ចោល​ឡើយ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម​។ កូន​ខ្មែរ​ជាប់សែស្រលាយ​ចិន បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពី​ជំនឿ​របស់​ពួកគេ​លើ​ដើម​អង្គារ​សិ​ល្បិ៍​ស្រដៀងៗ​គ្នា​ថា ដាក់​ដើម​អង្គារ​សិ​ល្បិ៍ ចងភ្ជាប់​អាំង​ប៉ាវ ក្នុង​ថ្ងៃ​ចូលឆ្នាំ នឹង​នាំ​សំណាង លាភ​ជ័យ ចូលក្នុង​ផ្ទះ​។ ជាមួយគ្នា​នោះ ជីវភាព​គ្រួសារ​របស់​ពួកគេ ក៏​រីកដុះដាល ដូច​ផ្កា​អង្គារ​សិ​ល្បិ៍​ដែល​រីក​ស្កុះ​ស្កា​យ ដែរ​។​ ​ក្រៅពី​ជនជាតិ​ចិន វៀតណាម អ្នក​ជាប់​សែ​ចិន  គេ​ក៏​សង្កេតឃើញ​ដែរ​ថា ជនជាតិខ្មែរ​ក៏​រៀបចំ​ពិធីសែនព្រេន ក្នុង​ឱ​កាល​បុណ្យចូលឆ្នាំ​ចិន​ដែរ​។​



សូម​អញ្ជើញ​ទស្សនា​វីដេអូ ខាងក្រោម​៖  




© រក្សាសិទ្ធិដោយ thmeythmey.com